ក្នុងនោះ បើនិយាយពីការរចនាថ្មីរបស់ស្មាតហ្វូនស៊េរីថ្មី Redmi Turbo 5 នេះ មិនត្រឹមមាននូវការរចនាថ្មីដែលមើលទៅកាន់តែប្លែកជាងមុនប៉ុណ្ណោះនោះទេ ប៉ុន្តែសម្រាប់ផ្នែកថាមពលវិញ ក៏អាចនឹងមានការកើនឡើងផងដែរ ពោលគឺអាចនឹងទទួលបាននូវថាមពលថ្មធំដល់ទៅ 9,000mAh ឯណ្ណោះ។
ក្នុងនោះ បើប្រៀបធៀបទៅនឹង Power bank, ថ្ម 9,000mAh នៅលើស្មាតហ្វូនស៊េរីថ្មី Redmi Turbo 5 នេះ គឺត្រូវបានរំពឹងថានឹងអាចប្រើប្រាស់លើការងារទូទៅបានរយៈពេលពី ៣ ទៅ ៤ថ្ងៃឯណ្ណោះ ពោលគឺមិនចាំត្រូវសាកថ្មច្រើនដងនោះឡើយ។

ជាមួយគ្នានេះ សម្រាប់ការសាកថ្មវិញ ក៏អាចនឹងមានការកើនឡើងផងដែរ ពោលគឺអាចនឹងទទួលបាននូវដុំសាកដែលមានកម្លាំងដល់ទៅ 100W ឯណ្ណោះ។

គួរបញ្ជាក់ថា ក្រៅពីចំណុចថ្ម និងដុំសាកនេះ ស្មាតហ្វូននេះ ក៏អាចនឹងទទួលបាននូវឈីប Dimensity 8500 Ultra រួមជាមួយអាវការពារ IP68 ផងដែរ។ ខណៈការប្រកាសចេញវិញ នឹងធ្វើឡើងនៅដើមឆ្នាំ២០២៦ ខាងមុខនេះហើយ៕




