កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ iQOO បានប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃសេរ៊ីថ្មី iQOO Neo10 និង Neo10 Pro ជាមួយតម្លៃលក់ចាប់ពី ៣៣១ ដុល្លារ ដល់ ៤៩៧ ដុល្លារ សម្រាប់ iQOO Neo10 និងចាប់ពី ៤៤២ ដុល្លារ ដល់ ៥៩៤ ដុល្លារ សម្រាប់ Neo10 Pro នៅក្នុងទីផ្សារប្រទេសចិន។
ទូរស័ព្ទដៃ iQOO Neo10 និង Neo10 Pro ទទួលបានអេក្រង់ 8T LTPO AMOLED ទំហំ ៦,៦៨ អ៊ីញ 144Hz មានកម្រិតបង្ហាញ 1.5K (2800×1260 pixels) និងកម្រិតពន្លឺ 4,500 nits ដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 3 ទំហំ 4nm និងបន្ទះឈីប Dimensity 9400 ទំហំ 3nm (Pro) ជាមួយនឹងបន្ទះឈីបហ្គេម Q2 និងប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ OriginOS 5.0 និងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB / 1TB ប្រភេទ UFS 4.1 ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន (3D Ultrasonic in-display fingerprint sensor) ។
សម្រាប់ផ្នែកកាមេរ៉ាទូរស័ព្ទដៃ iQOO Neo10 និង Neo10 Pro ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ប្រើប្រាស់សេនស័រ IMX921 VCS bionic មាន aperture f/1.88, OIS និង LED flash បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 8MP មាន aperture f/2.2 និងលេនទូលាយ Ultra-Wide ទំហំ 50MP មាន aperture f/2.0 (Pro) ។ ចំណែកកាមេរ៉ាផ្នែកខាងមុខរបស់ទូរស័ព្ទដៃទាំង ២ម៉ូឌែលនេះ មានទំហំ 16MP មាន aperture f/2.45 ។
ចំណែកផ្នែកថាមពលថ្ម iQOO Neo10 និង Neo10 Pro ទទួលបានកញ្ជប់ថាមពលថ្មទំហំ 6,100mAh គាំទ្រការសាកល្បឿនលឿនតាមខ្សែ 120W អាចសាកបាន ៥០ភាគរយ ចំណាយពេលខ្ទង់ ១៥នាទី ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ទូរស័ព្ទដៃទាំង ២ម៉ូឌែលនេះ គឺមានបំពាក់មកជាមួយអាវការពារធូលី និងទឹកកម្រិត (មិនទាន់បង្ហាញ) និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 7, Bluetooth 5.4, GPS, USB Type-C, NFC និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ។
គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន iQOO Neo10 និង Neo10 Pro មានកម្រាស់ខ្ទង់ ៨ ម.ម និងទម្ងន់ខ្ទង់ ២០០ ក្រាម និងទទួលបានជម្រើសពណ៌ Rally Orange, Shi Guang White និង Shadow Black ៕