Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី realme V60 Pro តម្លៃខ្ទង់ ២០០ដុល្លារ ប្រើឈីប Dimensity 6300 មានអាវការពារធូលី និងទឹកកម្រិត IP68 + IP69
    បច្ចេកវិទ្យា

    ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី realme V60 Pro តម្លៃខ្ទង់ ២០០ដុល្លារ ប្រើឈីប Dimensity 6300 មានអាវការពារធូលី និងទឹកកម្រិត IP68 + IP69

    November 29, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ realme បានប្រកាសដាក់បង្ហាញចេញជាផ្លូវការទូរស័ព្ទដៃសេរ៊ីថ្មី realme V60 Pro ជាមួយតម្លៃលក់ចាប់ពី ២២១ ដុល្លារ ដល់ ២៤៨ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។

    ពាណិជ្ជកម្ម
    ទូរស័ព្ទដៃ realme V60 Pro ទទួលបានអេក្រង់ LCD ទំហំ ៦,៦៧ អ៊ីញ 120Hz មានកម្រិតបង្ហាញ HD+ (720×1604 pixels) និងកម្រិតពន្លឺ 625 nits ដំណើរការដោយបន្ទះឈីប MediaTek Dimensity 6300 ទំហំ 6nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ realme UI 5.0 និងទទួលបាន RAM 12GB និងអង្គផ្ទុក 256GB / 512GB  ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ (nano + nano + microSD) អាចបន្ថែមដល់ 1TB តាមរយៈ microSD និងអាចស្កេនម្រាមដៃនៅផ្នែកចំហៀងអេក្រង់បាន។
    សម្រាប់ផ្នែកកាមេរ៉ា ទូរស័ព្ទដៃ realme V60 Pro ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP មាន LED flash ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 8MP ។ ចំណែកផ្នែកថាមពលថ្មវិញ ទទួលបានកញ្ជប់ថាមពលថ្មទំហំ 5,600mAh គាំទ្រការសាកតាមខ្សែ 45W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ គឺមានបំពាក់មកជាមួយបាសសម្លេងនៅផ្នែកខាងក្រោម អាវការពារធូលី និងទឹកកម្រិត IP68 + IP69 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.3, GPS និង USB Type-C។

    គួរឲដឹងថា ការរចនារបស់ស្មាតហ្វូន realme V60 Pro មានកម្រាស់ ៧,៩៩ ម.ម និងទម្ងន់ ១៩៦ ក្រាម និងទទួលបានជម្រើសពណ៌ Obsidian Gold, Rock Black និង Lucky Red ៕

    ប្រភពៈ FoneArena

    realme realme V60 Pro
    Share. Facebook Telegram WhatsApp
    Previous ArticleJeep ចេញឡាន EV ថ្មី តម្លៃខ្ទង់ ៧មុឺនដុល្លារ សាកភ្លើងម្តងជិះបានជិត ៥០០គីឡូម៉ែត្រ
    Next Article ចេញហើយ! ទូរស័ព្ទដៃសេរ៊ីថ្មី iQOO Neo10 និង Neo10 Pro តម្លៃខ្ទង់ ៤០០ដុល្លារ ប្រើឈីបចំនួន២ មានថ្មធំដល់ 6,100mAh

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.