[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Jeep បានធ្វើការដាក់ចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនីសុទ្ធ Jeep Wagoneer S Launch Edition ស៊េរីថ្មីចុងក្រោយ ជាមួយតម្លៃលក់ខ្ទង់ ៧១ ៩៩៥ ដុល្លារ នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។
រថយន្តអគ្គិសនី Jeep Wagoneer S Launch Edition ដំណើរការម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបានសរុប ៦០០ សេះ និងកម្លាំងរមួល ៨៣៧ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង ៤៨២ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការប្រើឆ្នាំងសាកថ្មល្បឿនល្បឿន អាចសាកពី ២០ ភាគរយ ដល់ ៨០ភាគរយ ប្រើរយៈពេលខ្ទង់ ២៣នាទីប៉ុណ្ណោះ។
ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣ អ៊ីញ រួមទាំងអេក្រង់ កម្សាន្ត touchscreen សម្រាប់អ្នកដំណើរខាងមុខទំហំ ១០,២៥ អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាហ្វ្រាំងដៃអេឡិចត្រូនិច មានមុខងារ Auto Hold កន្លែងសាកថ្មឥតខ្សែ និងប្រព័ន្ធ ADAS ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ៕