[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីសុទ្ធ Toyota bZ3C ប្រភេទ SUV នៅទីផ្សារប្រទេសចិន ខណៈការចេញលក់ជាផ្លូវការគឺនៅក្នុងឆ្នាំ ២០២៥ ។
Toyota bZ3C បំពាក់ម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយអាចបើកបរបានចម្ងាយ ៥៥០ និង ៦៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៨០ ម.ម ទទឹង ១ ៨៦៦ ម.ម កម្ពស់ ១ ៥១០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨៨០ ម.ម ។ សម្រាប់ផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រជាដើម។
ចំពោះនៅផ្នែកខាងក្នុង ទទួលបានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ សម្រាប់បញ្ជាមុខងារទូទៅ កន្លែងសាកថ្មឥតប្រើខ្សែ ដំបូលកញ្ចក់ Panoramic ព្រមទាំងភ្ជាប់មកជាមួយប្រព័ន្ធជំនួយអ្នកបើកបរជំនាន់ចុងក្រោយគេផងដែរ៕