Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ការលក់ឡានធ្លាក់ចុះ ១៧ ភាគរយនៅអាមេរិក ព្រោះកង្វះបន្ទះឈីប ឯតម្លៃខ្ពស់អាចជាកត្តាមួយដែរ
    ព័ត៌មានថ្មីៗ

    ការលក់ឡានធ្លាក់ចុះ ១៧ ភាគរយនៅអាមេរិក ព្រោះកង្វះបន្ទះឈីប ឯតម្លៃខ្ពស់អាចជាកត្តាមួយដែរ

    September 4, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការលក់រថយន្តថ្មីនៅអាមេរិក កំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែការរួមបញ្ចូលគ្នានៃកង្វះមីក្រូឈីប និងបញ្ហាផ្គត់ផ្គង់ ដែលបណ្តាលមកពីការរឹតត្បិតពាក់ព័ន្ធនឹងជំងឺកូវីដ១៩។ ប៉ុន្តែអ្នកវិភាគជឿថា អ្នកឈ្មួញចែកចាយតម្លើងថ្លៃរថយន្តក៏ជាកត្តាចូលរួមក្នុងរឿងនេះដែរ។

    ពាណិជ្ជកម្ម

    គួរឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្តជាច្រើន កំពុងតែជួបបញ្ហា ក្នុងនោះរួមមានទាំង Ford និង GM ក៏ដូចជា Toyota, Honda, Hyundai, Subaru និង Kia ក៏ធ្លាក់ក្នុងវិបត្តិដូចគ្នាដែរ ហើយលទ្ធផលគឺការធ្លាក់ចុះ ១៧ ភាគរយនៃការលក់រថយន្តធុនស្រាលនៅសហរដ្ឋអាមេរិក កាលពីខែមុន។

    គេហទំព័ររថយន្ត Automotive News រាយការណ៍ថា ការធ្លាក់ចុះនេះគឺប្រហាក់ប្រហែលទៅនឹងការព្យាករណ៍ ពី ៤ ទៅ ១៨ ភាគរយ ដោយអ្នកវិភាគ Cox Automotive, TrueCar, JD Power និង LMC Automotive ។

    មិនតែប៉ុណ្ណោះ ការលក់រថយន្តរបស់ក្រុមហ៊ុន Ford បានធ្លាក់ចុះ ៣៣ ភាគរយ ប៉ុន្តែ Subaru ក៏ជួបបញ្ហាផងដែរ ដោយការលក់ធ្លាក់ចុះ ១៥ ភាគរយ។ ក្រុមហ៊ុន Honda បានធ្លាក់ចុះ ១៦ ភាគរយ បើទោះបីជា Acura ដែលជាផ្នែកមួយរបស់ខ្លួន បានមើលឃើញការលក់កើនឡើងជាង ៤ ភាគរយក៏ដោយ។ ក្រុមហ៊ុន Kia និង Hyundai ក៏បានកត់ត្រាការលក់តិចជាងមុនដែរ នៅក្នុងខែសីហា៕

    រថយន្ត
    Share. Facebook Telegram WhatsApp
    Previous Articlefoodpanda យកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាលអំពីច្បាប់ចរាចរណ៍ដល់ដៃគូដឹកជញ្ជូន រាប់ពាន់នាក់របស់ខ្លួន
    Next Article Samsung គ្រោងនឹងពង្រីករោងចក្រនៅវៀតណាម ដើម្បីបង្កើនសមត្ថភាពផលិតស្មាតហ្វូនបត់អេក្រង់

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.