Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Samsung គ្រោងនឹងពង្រីករោងចក្រនៅវៀតណាម ដើម្បីបង្កើនសមត្ថភាពផលិតស្មាតហ្វូនបត់អេក្រង់
    ព័ត៌មានថ្មីៗ

    Samsung គ្រោងនឹងពង្រីករោងចក្រនៅវៀតណាម ដើម្បីបង្កើនសមត្ថភាពផលិតស្មាតហ្វូនបត់អេក្រង់

    September 4, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Samsung គ្រោងនឹងពង្រីករោងចក្ររបស់ខ្លួននៅភាគខាងជើងខេត្តបាកនិញ (Bac Ninh) នៅឆ្នាំនេះ ដើម្បីបង្កើនសមត្ថភាពផលិតស្មាតហ្វូនដែលអាចបត់អេក្រង់បាន។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុននេះនឹងចាប់ផ្តើមគម្រោងពង្រីកនៅឆមាសទីពីរនៃឆ្នាំ ២០២១ នេះ ដោយកំណត់ទិសដៅប្រតិបត្តិការពេញលេញនៅចុងឆ្នាំ ២០២១ ឬនៅដើមឆ្នាំក្រោយ។ នេះបើយោងតាម ​​The Korea Economic Daily។

    ការពង្រីកនេះគឺដើម្បីបង្កើនសមត្ថភាពផលិតប្រចាំឆ្នាំរបស់ Samsung ទៅលើស្មាតហ្វូនបត់អេក្រង់ ៤៧ ភាគរយ ពីចំនួន ១៧ លានគ្រឿងបច្ចុប្បន្ន ដល់ ២៥ លានគ្រឿង។

    ក្រុមអ្នកជំនាញនិយាយថា នៅពេលដែលក្រុមហ៊ុន Samsung បញ្ចប់ការពង្រីករួចរាល់ ក្រុមហ៊ុននេះនឹងអាចផលិតបាននូវម៉ូដែល Galaxy Z Fold ចំនួន ១០ លានគ្រឿង និងម៉ូដែល Z Flip ចំនួន ១៥ លានគ្រឿងក្នុងមួយឆ្នាំ។

    គួរឲ្យដឹងថា ការសម្រេចចិត្តរបស់ Samsung ក្នុងការបង្កើនសមត្ថភាពផលិតនេះ ត្រូវបានជំរុញជាចម្បងដោយតម្រូវការទីផ្សារកើនឡើង។ ស្មាតហ្វូនដែលអាចបត់អេក្រង់បានជំនាន់ទី ៣ របស់វា បានកត់ត្រាការបញ្ជាទិញទុកមុន ចំនួន ៩២០ ០០០ គ្រឿងនៅកូរ៉េខាងត្បូង ពោលគឺខ្ពស់ជាងស្មាតហ្វូន Galaxy S21 ចំនួន ១,៨ ដងឯណោះ៕

    Samsung វៀតណាម
    Share. Facebook Telegram WhatsApp
    Previous Articleការលក់ឡានធ្លាក់ចុះ ១៧ ភាគរយនៅអាមេរិក ព្រោះកង្វះបន្ទះឈីប ឯតម្លៃខ្ពស់អាចជាកត្តាមួយដែរ
    Next Article ការលក់ឡានអគ្គិសនី និង Plug-in Hybrid កំពុងកើនឡើងខ្លាំងទូទាំងអឺរ៉ុប

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.