តាមការចុះផ្សាយរបស់ CNC នៅថ្ងៃទី ៣០ កញ្ញា ម្ចាស់រថយន្ត Xiaomi SU7 ម្នាក់នៅប្រទេសចិន បានរាយការណ៍ថា រថយន្តរបស់គាត់ដែលបានចតស្ងៀមៗ ប៉ុន្តែស្រាប់តែរត់ទៅមុខដោយគ្មាននរណានៅក្នុងរថយន្ត។ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីម្ចាស់បានចែករំលែកវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញថា រថយន្តបានបើកប្រព័ន្ធដោយខ្លួនឯង ហើយរត់ចេញពីកន្លែងចត។ បន្ទាប់មក Xiaomi បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការនៅលើបណ្តាញសង្គម ដើម្បីបង្ហាញលទ្ធផលនៃការស៊ើបអង្កេត។តាមការបញ្ជាក់របស់ក្រុមហ៊ុន ក្រុមស៊ើបអង្កេតពិសេសមួយបានពិនិត្យទាំង ទិន្នន័យពីប្រព័ន្ធខាងក្រោយរបស់រថយន្ត និង…
ថ្មីៗពី សេដ្ឋកិច្ច
កាលពីសប្តាហ៍មុន ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ប្រមូលបានលុយវិនិយោគចំនួន ៨៥០ លានដុល្លារ ធ្វើឲ្យក្រុមហ៊ុននេះកើនតម្លៃខ្លួនដល់ទៅ ៧៤ពាន់ដុល្លារឯណោះ។
សមាគមរថយន្តដឹកអ្នកដំណើរចិនបាននិយាយនៅពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla Inc បានលក់រថយន្ដដែលផលិតនៅប្រទេសចិនចំនួន ៣៣ ១៥៥ គ្រឿង ក្នុងខែមិថុនា ដោយក្នុងនោះរាប់បញ្ចូលទាំងរថយន្តសម្រាប់នាំចេញផងដែរ។
ក្រុមហ៊ុនចែកចាយប្រេងធំជាងគេរបស់វៀតណាម Petrolimex បាននិយាយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួនកាលពីឆ្នាំមុន គឺមានចំនួន ៥៣,៦៩ លានដុល្លារ ដែលជាកម្រិតទាបបំផុត ក្នុងរយៈពេល ៥ ឆ្នាំ។
[ចិន] យោងតាមប្រភពព័ត៌មានបាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសចិនបានចេញកូតានាំចូលប្រេងឆៅដំបូងសម្រាប់ឆ្នាំ ២០២៣ សម្រាប់ការផ្គត់ផ្គង់ជាចម្បងដល់ក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យ។ បរិមាណដែលបានចេញផ្សាយគឺប្រហែល ២០លានតោន ស្មើ ១៤៦លានបារ៉ែល ដោយវាមានរយៈពេលជិតបីខែលឿនជាងធម្មតាក្នុងគោលបំណងដើម្បីលើកទឹកចិត្តអ្នកចម្រាញ់ដើម្បីជំរុញផលិតកម្ម។ នាយកប្រតិបត្តិជាន់ខ្ពស់ម្នាក់ដែលមានក្រុមហ៊ុនចម្រាញ់ប្រេងម្នាក់ចូលរួមបាននិយាយថាតម្រូវការកូតានឹងអាស្រ័យលើសេដ្ឋកិច្ចចម្រាញ់ អ្នកចម្រាញ់អាចនៅតែជ្រើសរើសប្រើកូតាថ្មីនៅឆ្នាំក្រោយ ដោយសាររឹមមិនមានភាពលើកទឹកចិត្តនោះទេ។…