កាលពីសប្តាហ៍មុន ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ប្រមូលបានលុយវិនិយោគចំនួន ៨៥០ លានដុល្លារ ធ្វើឲ្យក្រុមហ៊ុននេះកើនតម្លៃខ្លួនដល់ទៅ ៧៤ពាន់ដុល្លារឯណោះ។
ក្រុមហ៊ុន SpaceX ប្រមូលលុយបាន បន្ទាប់ពីដាក់លក់ក្នុងចំនួន ៤១៩,៩៩ ដុល្លារក្នុងមួយភាគហ៊ុន ឬទាបជាងត្រឹមតែ ១ សេនប៉ុណ្ណោះ ក្រោមតម្លៃ ៤២០ ដុល្លារ ដែលលោក Elon Musk ធ្លាប់បានលក់ក្នុងឆ្នាំ ២០១៨។
គួរឲ្យដឹងដែរថា តួលេខចុងក្រោយនេះក៏តំណាងឲ្យការកើនឡើងរបស់ក្រុមហ៊ុន ប្រហែល ៦០% ពីការវាយតម្លៃកាលពីខែសីហា នៅពេលដែលក្រុមហ៊ុន SpaceX ប្រមូលបានលុយជិត ២ ពាន់លានដុល្លារ ធ្វើឲ្យតម្លៃខ្លួនវាកើនដល់ ៤៦ ពាន់លានដុល្លារ៕