Bitcoin បានបង្កើតកំណត់ត្រាថ្មីមួយ កាលពីថ្ងៃសុក្រ និងកើនលើសតម្លៃខ្លួនសរុប ១ សែនកោដិដុល្លារ (trillion) សម្រាប់មូលធននីយកម្មទីផ្សារ។
គួរឲ្យដឹងថា រូបិយប័ណ្ណឌីជីថល Bitcoin បានបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលមានតម្លៃប្រហែល ៥៦ ០០០ ដុល្លារក្នុងមួយកាក់ មានន័យថា តម្លៃរួមបញ្ចូលគ្នានៃ Bitcoin ទាំងអស់ឥឡូវនេះមានចំនួនលើសមួយសែនកោដិដុល្លារហើយ។ នេះបើយោងតាមអ្នកផ្តល់ទិន្នន័យ Coinmarketcap.com ។
គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន Tesla ទើបតែបានទិញយកភាគហ៊ុន Bitcoin សរុបចំនួន ១,៥ ពាន់លានដុល្លារ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកខាងលើបាននិយាយថា ខ្លួនបានទិញ bitcoin សម្រាប់ “ភាពបត់បែនបន្ថែមទៀតដើម្បីធ្វើពិពិធកម្ម និងពង្រីកប្រាក់ចំណេញរបស់ខ្លួនឲ្យបានច្រើនបំផុត”។ បន្ថែមពីលើការទិញនេះ ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងចាប់ផ្តើមទទួលយកការទូទាត់ជា Bitcoin សម្រាប់ផលិតផលរបស់ខ្លួនផងដែរ។ ការធ្វើបែបនេះ នឹងធ្វើឲ្យ Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំដំបូងគេ ដែលទទួលយក Bitcoin ជាការទូទាត់៕