គណៈកម្មាធិការ Indonesian Anti-dumping Committee របស់ប្រទេសឥណ្ឌូនេស៊ីបានសន្និដ្ឋានថា ប្រទេសវៀតណាមកំពុងតែ លក់បង្ខូចថ្លៃបន្ទះដែកថែប ក្នុងប្រទេសរបស់ខ្លួន បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល ១៦ ខែ។
ឥណ្ឌូណេស៊ី នឹងអនុវត្តកាតព្វកិច្ចពន្ធប្រឆាំងការលក់បង្ខូចថ្លៃ (anti-dumping duties) ចន្លោះពី ៣,០១ ទៅ ៤៩,២ ភាគរយ លើការនាំចូលពីប្រទេសវៀតណាម។
ក្រុមហ៊ុនហ៊ុន Hoa Sen Group នឹងត្រូវបង់ពន្ធ ៥,៣៤ ភាគរយបន្ថែម ហើយសាជីវកម្ម Ton Dong A Corporation នឹងត្រូវបង់ពន្ធ ៣,០១ ភាគរយបន្ថែមទៀត។
គួរឲ្យដឹងថា គណៈកម្មាធិការ Indonesian Anti-dumping Committee បានឲ្យដឹងថា បន្ទះដែកថែបវៀតណាម និងចិន កំពុងត្រូវបាននាំចូលទៅឥណ្ឌូនេស៊ី ក្នុងតម្លៃទាបជាងបណ្តាប្រទេសដទៃ ដែលធ្វើឲ្យប៉ះពាល់ដល់ការលក់របស់ក្រុមហ៊ុនក្នុងស្រុក៕