Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»ក្រុមហ៊ុន Toyota នឹងវិនិយោគលុយ ២១០ លានដុល្លារ លើផលិតកម្មម៉ាស៊ីននៅសហរដ្ឋអាមេរិក
    សេដ្ឋកិច្ចពិភពលោក

    ក្រុមហ៊ុន Toyota នឹងវិនិយោគលុយ ២១០ លានដុល្លារ លើផលិតកម្មម៉ាស៊ីននៅសហរដ្ឋអាមេរិក

    February 22, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងវិនិយោគទឹកប្រាក់ចំនួន ២១០ លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវផលិតកម្មម៉ាស៊ីនដែលមានស្រាប់របស់ខ្លួន នៅរោងចក្រក្នុងទីក្រុង Buffalo រដ្ឋ West Virginia សហរដ្ឋអាមេរិក។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើបានប្រកាសថា ការវិនិយោគនេះនឹងត្រូវបានប្រើដើម្បីធ្វើឲ្យប្រសើរឡើង នូវខ្សែសង្វាក់ផលិតកម្មម៉ាស៊ីន ៦ ស៊ីឡាំងនាពេលបច្ចុប្បន្នរបស់រោងចក្រុង Toyota Motor Manufacturing West Virginia ជាមួយនឹងឧបករណ៍ និងគ្រឿងម៉ាស៊ីនថ្មី ដែលផ្តល់ឲ្យរោងចក្រខាងលើមានភាពបត់បែនបន្ថែមទៀត ក្នុងការផលិតម៉ាស៊ីនដោយផ្អែកលើតម្រូវការទីផ្សារ និងបន្ថែមការងារថ្មី ១០០ ដើម្បីបង្កើនសមត្ថភាពដំឡើងរបស់ម៉ាស៊ីន ៤ ស៊ីឡាំង ផងដែរ។

    ក្នុងនោះផងដែរ ការវិនិយោគនេះក៏នឹងបង្កើតម៉ោងធ្វើការទី ៣ នៅរោងចក្រខាងលើ ដោយបង្កើនចំនួនម៉ាស៊ីនដែលត្រូវផលិតចំនួន ៧ ម៉ឺនគ្រឿងក្នុងមួយឆ្នាំ។

    គួរឲ្យដឹងថា ជាមួយនឹងការវិនិយោគចុងក្រោយនេះ Toyota នឹងវិនិយោគជាង ១,៨ ពាន់លានដុល្លារទៅក្នុងរោងចក្រខាងលើ និងផ្តល់ការងារដល់មនុស្សជាង ២ ០០០ នាក់នៅទីនោះទៀតផង។

    មិនតែប៉ុណ្ណោះ រោងចក្រ Toyota Motor Manufacturing West Virginia កំពុងតែប្រារព្ធខួបលើកទី ២៥ របស់ខ្លួននៅឆ្នាំនេះ និងផលិតម៉ាស៊ីន និងប្រអប់លេខជិត ១ លានគ្រឿងក្នុងមួយឆ្នាំ សម្រាប់រថយន្ត Toyota រួមមានដូចជាម៉ូដែល Avalon, Camry, Corolla, Highlander, Highlander Hybrid, RAV4, Sienna និង Sienna Hybrid ក៏ដូចជារថយន្ត Lexus ES និង RX350 ផងដែរ៕

    Toyota អាជីវកម្មរថយន្ត
    Share. Facebook Telegram WhatsApp
    Previous Articleឥណ្ឌូនេស៊ី បន្ថែមពន្ធលើការនាំចូលបន្ទះដែករបស់វៀតណាម
    Next Article អ្នកវិភាគ៖ Tesla ចំណេញប្រហែល ១ ពាន់លានដុល្លារ ក្រោយវិនិយោគលើ Bitcoin

    Related Posts

    Toyota RAV4 ឆ្នាំ 2026 ជា SUV Hybrid សម័យថ្មីដែលបន្តដឹកនាំទីផ្សារ

    October 28, 20251 Min Read

    Toyota បញ្ចេញ Fortuner Leader Edition ឆ្នាំ 2025 វាគឺជាជំនាន់បន្តបន្ទាប់ពីឆ្នាំមុន

    October 14, 20251 Min Read

    ចង់ទៅលេងអត់បងប្អូន! Toyota បើកដំណើរការសាកល្បងនូវទីក្រុងបច្ចេកវិទ្យាឆ្លាតវៃរបស់ខ្លួនហើយ មានមនុស្សរស់នៅដល់ទៅ 300នាក់ឯណ្ណោះ

    September 30, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.