Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»សេដ្ឋកិច្ចពិភពលោក»អ្នកវិភាគ៖ Tesla ចំណេញប្រហែល ១ ពាន់លានដុល្លារ ក្រោយវិនិយោគលើ Bitcoin
    សេដ្ឋកិច្ចពិភពលោក

    អ្នកវិភាគ៖ Tesla ចំណេញប្រហែល ១ ពាន់លានដុល្លារ ក្រោយវិនិយោគលើ Bitcoin

    February 22, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    យោងតាមលោក Daniel Ives អ្នកវិភាគនៅក្រុមហ៊ុន Wedbush Securities បាននិយាយថា ក្រុមហ៊ុន Tesla បានរកប្រាក់ចំណេញជាលុយប្រមាណ ១ ពាន់លានដុល្លារ ពីការវិនិយោគរបស់គេទៅជា Bitcoin។

    ពាណិជ្ជកម្ម

    Ives បានប៉ាន់ស្មាននៅក្នុងកំណត់ត្រាមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា “ក្រុមហ៊ុន Tesla កំពុងស្ថិតនៅលើគន្លងមួយ ដែលការវិនិយោគលើ Bitcoin អាចរកប្រាក់ចំណេញបានច្រើនជាងប្រាក់ចំណេញពីការលក់រថយន្តអគ្គិសនីរបស់គេ នៅក្នុងឆ្នាំ ២០២០ ទៅទៀត”។

    គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន Tesla ទើបតែបានទិញយកភាគហ៊ុន Bitcoin សរុបចំនួន ១,៥ ពាន់លានដុល្លារ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកខាងលើ បាននិយាយថា ខ្លួនបានទិញ Bitcoin សម្រាប់ “ភាពបត់បែនបន្ថែមទៀតដើម្បីធ្វើពិពិធកម្ម និងពង្រីកប្រាក់ចំណេញរបស់ខ្លួនឲ្យបានច្រើនបំផុត”។

    បន្ថែមពីលើការទិញនេះ ក្រុមហ៊ុន Tesla បាននិយាយថា ខ្លួននឹងចាប់ផ្តើមទទួលយកការទូទាត់ជា Bitcoin សម្រាប់ផលិតផលរបស់ខ្លួនផងដែរ។ ការធ្វើបែបនេះ នឹងធ្វើឲ្យ Tesla ក្លាយជាក្រុមហ៊ុនផលិតរថយន្តធំដំបូងគេ ដែលទទួលយក Bitcoin ជាការទូទាត់។

    សូមបញ្ជាក់ថា Bitcoin បានបង្កើតកំណត់ត្រាថ្មីមួយ កាលពីថ្ងៃសុក្រសប្តាហ៍មុន និងកើនតម្លៃខ្លួនសរុប ១ សែនកោដិដុល្លារ (trillion) សម្រាប់មូលធននីយកម្មទីផ្សារ។ រូបិយប័ណ្ណឌីជីថល Bitcoin បានបង្កើតកំណត់ត្រាថ្មីមួយទៀត ដែលមានតម្លៃប្រហែល ៥៦ ០០០ ដុល្លារក្នុងមួយកាក់ មានន័យថា តម្លៃរួមបញ្ចូលគ្នានៃ Bitcoin ទាំងអស់ឥឡូវនេះមានចំនួនលើសមួយសែនកោដិដុល្លារហើយ។ នេះបើយោងតាមអ្នកផ្តល់ទិន្នន័យ Coinmarketcap.com៕

    Bitcoin Tesla
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន Toyota នឹងវិនិយោគលុយ ២១០ លានដុល្លារ លើផលិតកម្មម៉ាស៊ីននៅសហរដ្ឋអាមេរិក
    Next Article ទូរសព្ទវៀតណាម VinSmart ៣ ម៉ូដែល ឈានជើងចូលទីផ្សារអាមេរិក ជាផ្លូវការ

    Related Posts

    តើ Tesla Model Y Standard 2026 ដែលមានតម្លៃធូរជាងមុនបានកាត់ Option អ្វីខ្លះមកដឹងទាំងអស់គ្នា

    October 10, 20251 Min Read

    ប្រព័ន្ធ Full-Self Driving របស់ Tesla កំពុងជួបវិបត្តិបន្ទាប់ពីបរាជ័យក្នុងការទទួលស្គាល់របាំងផ្លូវរថភ្លើង

    September 18, 20251 Min Read

    អនាគត! Tesla នឹងផ្លាស់ប្តូរទិសដៅរបស់ខ្លួនពីការផលិតរថយន្តអគ្គិសនី ទៅជាមនុស្សយន្តវិញ

    September 4, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.