ស្មាតហ្វូនចំនួន ៣ ម៉ូដែលរបស់ក្រុមហ៊ុនទូរសព្ទវៀតណាម VinSmart ដែលស្ថិតក្រោមក្រុមហ៊ុន Vingroup ត្រូវបានដាក់លក់នៅសហរដ្ឋអាមេរិកជាផ្លូវការ។
ក្រុមហ៊ុន Carrier AT&T ដែលជាអ្នកចែកចាយទូរសព្ទនេះ បានប្រើឈ្មោះ Fusion Z, Motivate និង Maestro Plus តាមរយៈហាងផ្ទាល់ខ្លួន និងបណ្តាញលក់រាយមួយចំនួន ដូចជា Walmart ជាដើម។
ទូរសព្ទទាំង ៣ ម៉ូដែល ដែលកំពុងដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិកនោះ មានតម្លៃចាប់ពី ៣៩ ដល់ ៨៩ដុល្លារ ព្រមទាំងមានការធានារយៈពេល ២ឆ្នាំទៀតផង។ ពួកវាប្រើប្រាស់អេក្រង់ទំហំ ៦អ៊ីញ, 4G និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការណ៍ Android 10។
សូមបញ្ជាក់ថា រោងចក្ររបស់ VinSmart ដែលមានទីតាំងស្ថិតនៅក្នុងឧទ្យាន Hoa Lac Hi-Tech Park ក្នុងទីក្រុងហាណូយ មានសមត្ថភាពផលិតស្មាតហ្វូនចំនួន ១២៥ លានគ្រឿងជារៀងរាល់ឆ្នាំ៕