យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រដ្ឋាភិបាលវៀតណាមបានផ្តល់ការយល់ព្រម ដល់ក្រុមហ៊ុនអគ្គិសនីវៀតណាម Vietnam Electricity ដើម្បីសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដោយកម្តៅ Trach II Thermal Power Plant ដែលមានកម្លាំង ១ ២០០ មេហ្គាវ៉ាត់ នៅខេត្ត Quang Binh។
រោងចក្រដែលនឹងមានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស Hon La Economic Zone នេះ ត្រូវបានគេរំពឹងថានឹងត្រូវចំណាយលុយសាងសង់អស់ ៤៨,១៥ ពាន់ពាន់លានដុង (២,០៩ ពាន់លានដុល្លារ)។ ទួរប៊ីនដំបូងរបស់វាត្រូវបានគេរំពឹងថានឹងដំណើរការនៅឆ្នាំ ២០២៨ និងទី២ នៅឆ្នាំ ២០២៩។
ជាមួយគ្នានេះដែរ រដ្ឋាភិបាលវៀតណាម បានណែនាំអាជ្ញាធរមូលដ្ឋាន ឲ្យសម្របសម្រួលជាមួយក្រសួងធនធានធម្មជាតិនិងបរិស្ថាន ដើម្បីទទួលបានការវាយតម្លៃផលប៉ះពាល់បរិស្ថាននៃគម្រោង និងតាមដានវឌ្ឍនភាពនៃការសាងសង់។
គួរឲ្យដឹងថា រោងចក្រ Quang Trach I Power Plant ត្រូវបានសាងសង់អស់ចំនួន ៤១ពាន់ពាន់លានដុង (១,៧៨ពាន់លានដុល្លារ) នៅក្នុងខេត្ត Quang Binh Province៕