រវាង iPhone 12 Pro Max និង 15 Pro Max មានអាយុបងប្អូនគ្នា ៣ឆ្នាំ ដោយមានចំណុចខុសគ្នាដល់ទៅប្រមាណ ៥០ចំណុច ប៉ុន្ដែយើងសូមលើកយកចំណុចសំខាន់មកបង្ហាញ មាន ១០ចំណុច ហើយនេះក៏ជាគន្លឹះមួយ ជំនួយដល់អ្នកផងដែរ បើចង់ទិញ iPhone 15 Pro Max ខណៈកំពុងប្រើប្រាស់ iPhone 12 Pro Max ខណៈប្រកាសចេញតាំងពី ឆ្នាំ២០២០ មកម៉្លេះ។
ចំណុចខុសគ្នា iPhone 12 Pro Max និង 15 Pro Max៖
១. ប្រើស៊ុមការពារដែកអ៊ីណុក | ប្រើស៊ុមការពារជាទីតានីញ៉ូម
២. ប្រើថ្ងាសឆកធំជា Notch | ប្រើថ្ងាសឆក Dynamic Island
៣. ពន្លឺអេក្រង់ 1200 nits | ពន្លឺ 1600 nits, ភ្លឺអស់ 2000 nits
៤. គន្លឹះ Ring Silent | ប្រើប៊ូតុងថ្មី Action button
៥. រន្ធ Lightning port | រន្ធ USB-C port
៦. បន្ទះឈីប A14 Bionic 5nm | ឈីប A17 Pro 3nm
៧. RAM 6GB | RAM 8GB
៨. លែនដើម 12MP | 48MP
៩. លែន Telephoto 12MP 2x zoom| Telephoto 12MP 5x zoom
១០. មិនមាន | ថតវីដេអូព្រឹលផ្ទៃក្រោយ Cinematic mode