ក្នុងវគ្គបណ្ដុះបណ្ដាលអំពី សុវត្ថិភាពចំណីអាហារ និងការគ្រប់គ្រងគុណភាព សម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកសិឧស្សាហកម្ម នៅ ខេត្តកំពង់ធំ។ កម្មវិធីថ្ងៃនេះ ជាការកំណត់នូវវឌ្ឍនភាពរួមគ្នារវាង អង្គការយូនីដូ និងសមាគមស្វាយចន្ទីកម្ពុជាក្រោមការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារៈសំខាន់ សម្រាប់សហគ្រាសធុនតូច និងមធ្យម នេះឡើងដើម្បីបង្កើនចំណេះដឹងបច្ចេកទេស និងការគ្រប់គ្រងគុណភាព ផលិតផលកែច្នៃនៅក្នុងសង្វាក់ផលិតកម្មកសិឧស្សាហកម្ម ដើម្បីត្រៀម ការពង្រីកទីផ្សារ និងការត្រៀមខ្លួនក្នុងការនាំចេញ ។ នេះជាវគ្គបណ្ដុះបណ្ដាលលើកដំបូងដែលអង្គការ UNIDO សហការជាមួយសមាគមស្វាយចន្ទីកម្ពុជាដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើងជាពិសេសសម្រាប់សហគ្រាសកែច្នៃស្វាយចន្ទី និងសហគ្រាសកែច្នៃផលិតផលកសិកម្មផ្សេងទៀត ដែលមានចំនួនសិក្ខាម ៦០រូប មកពីសហគ្រាសធុនតូច និងមធ្យម នៅក្នុងវិស័យចំណីអាហារដែលមានមកពី ៩ខេត្តផ្សេងទៀត ។
វិស័យកសិឧស្សាហកម្ម ដើរតួនាទីយ៉ាងសំខាន់ សម្រាប់កម្ពុជាដែលជាប្រទេសសម្បូរធនធានកសិកម្ម។ សហគ្រាសធុនតូច និងមធ្យមក៏ជាកត្តាលីករសំខាន់ ក្នុងការជម្រុញសេដ្ឋកិច្ចកម្ពុជា។ ក្នុងន័យនេះ ការធានាបាននូវសុវត្ថិភាព និងគុណភាពផលិតកម្មចំណីអាហារ ជារឿងចាំបាច់ សម្រាប់សុខភាពរបស់អតិថិជន និងជាជំហានចម្បងសម្រាប់សហគ្រាសក្នុងការពង្រីកទីផ្សាររបស់ខ្លួនទាំងក្នុងស្រុក និងក្រៅប្រទេស។ ក្នុងការត្រៀមពង្រឹងគុណភាពផលិតផលដែលត្រូវតម្រូវការទីផ្សារក្នុងស្រុក ក្រៅស្រុកទាមទារឲ្យមានការការប្រើបច្ចេកវិទ្យា បច្ចេកទេស និងការពង្រឹងសមត្ថភាពធនធានមនុស្សមានជំនាញ និងចំណេះជាពិសេសយុវជនដែលធ្វើការជាមួយសហគ្រាស ។ យុវជន យុវនារីជាទិសដៅសំខាន់នៃគម្រោង ដែលធ្វើការពង្រឹផលិតភាពឲ្យសហគ្រាសធនតូច មធ្យម និងក៏ជាអ្នកផ្គត់ផ្គង់ខ្សែសង្វាក់តម្លៃកសិកម្មទៅឲ្យសហគ្រាសកែច្នៃកសិផល ។ ការគាំទ្រសហគ្រាសឲ្យរីកចម្រើនដោយការពង្រឹងសមត្ថភាពក្នុងការបំពេញតម្រូវការទីផ្សារបាន និងអាចផ្គត់ផ្គង់ទៅទីផ្សារផ្សេងៗក្នុងស្រុកក្រៅស្រុក យើងសង្ឃឹមថាយុវជនដែលធ្វើការនៅសហគ្រាសនិងមានការងារសមរម្យដែលកំណត់តាមច្បាប់ការងារ ។ ក្រៅពីវគ្គបណ្ដុះបណ្ដាលនេះ អង្គការ UNIDO នឹងផ្ដល់ការគាំទ្រផ្សេងទៀតដូចជាការប្រឹក្សា និងការហ្វឹកហាត់ និងអនុវត្តផ្នែកបច្ចេកទេស ដើម្បីឲ្យសហគ្រាសអាចបំពេញតម្រូវការទីផ្សារ និងពង្រីកសហគ្រាស ក៏ដូចជាជួយបង្កើតការងារថ្មី និងផ្ដល់ការងារសមរម្យសម្រាប់យុវជន ។
តាមរយៈការគាំទ្រកម្មវិធីនេះ អង្គការ UNIDOទទួលបន្ទុកក្នុងការអភិវឌ្ឍន៏ជំនាញ សហគ្រិនភាព ការអភិវឌ្ឍន៍សហគ្រាសសំរាប់សសហគ្រិនស្ត្រី និង បុរស។ អង្គការ UNIDO ក៏បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍន៍ ជាពិសេសលើវិស័យស្សាហកម្ម និងគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការអភិវឌ្ឍជំនាញដល់យុវជន ដែលឆ្លើយតបទៅនឹងយុទ្ឋសាស្ត្រអភិវឌ្ឍន៍ និងកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា ។