កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានធ្វើកាប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវស្មាតហ្វូន W25 និង W25 Flip ដែលជាស្មាតហ្វូនសេរ៊ីថ្មីនៅក្នុងត្រកូល W Series ដែលមានយកគំរូរចនាតាម Galaxy Z Fold 6 Special Edition របស់ប្រទេសកូរ៉េខាងត្បូង សម្រាប់ទីផ្សារប្រទេសចិនផ្តាច់មុខ ជាមួយតម្លៃលក់ចាប់ពី ២ ២២៩ ដុល្លារ ដល់ ២ ៥០០ ដុល្លារ។
បើនិយាយពីផ្នែកកាមេរ៉ាវិញ W25 មានបំពាក់នូវកាមេរ៉ាចម្បងទំហំ 200MP ដែលអាចប្រើបានជាមួយមុខងារ OIS បូករួមជាមួយលេន ultra-wide 12MP និងលេន telephoto ទំហំ 10MP គាំទ្រ OIS, 3x optical zoom, 30X space zoom ចំណែកកាមេរ៉ា selfie មានទំហំ 10MP បូករួមជាមួយលេនក្រោមអេក្រង់ទំហំ 4MP ។ លើកលែងតែកាមេរ៉ាខាងក្នុង កាមេរ៉ាទាំងអស់របស់ W25 គាំទ្រការថតវីដេអូ 4K 60fps ចំណែកកាមេរ៉ាគោលខាងក្រោយគាំទ្រការថតវីដេអូដល់កម្រិត 8K 30fps។
ទន្ទឹមនឹងនេះ កាមេរ៉ារបស់ W25 Flip វិញមានបំពាក់នូវកាមេរ៉ាចម្បងទំហំ 50MP គាំទ្រការថតវីដេអូ 4K 60fps អាចប្រើបានជាមួយមុខងារ OIS បូករួមជាមួយលេន ultra-wide 12MP ចំណែកកាមេរ៉ា selfie មានទំហំ 10MP ។
លើសពីនេះទៅទៀត W25 និង W25 Flip ដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 3 និងភ្ជាប់មកជាមួយ Galaxy AI និង One UI 6.1.1 នៅលើ Android 14 ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅផ្នែកចំហៀងបាន និងការគាំទ្រការតភ្ចាប់ 5G, Wi-Fi 7, Bluetooth 5.3, អាវការពារទឹក និងធូលី IP48, USB Type-C, USB Type-C Audio, Stereo speakers, Dolby Atmos, Bluetooth 5.3LE (W25 Flip), GPS និងមុខងារ Galaxy AI ជាដើម។
ចំណែកថាមពលថ្ម W25 ទទួលបានកញ្ជប់ថ្មទំហំ 4,400mAh ជាមួយនឹងជំនួយការសាកឥតខ្សែ 25W និង 15W Wireless ចំណែក W25 Flip វិញ ទទួលបានកញ្ជប់ថ្មទំហំ 4,០00mAh ជាមួយនឹងជំនួយការសាកឥតខ្សែ 25W និង 15W Wireless៕