ថ្មីៗនេះ លេចលឺដំណឹងថា ក្នុងឆ្នាំ២០២៥ ក្រុមហ៊ុន Apple គ្រោងនឹងបំពាក់នូវអេក្រង់ 120Hz LTPO ProMotion Display ទៅលើម៉ូដែល iPhone 17 ទាំងអស់ បន្ទាប់ពីមានការរិះគន់ជាច្រើនពីសំណាក់អ្នកប្រើប្រាស់បន្ទាប់ពីការចេញលក់ iPhone 16 ដែលបំពាក់អេក្រង់ត្រឹមតែ 60Hz ProMotion Display ប៉ុណ្ណោះ។
ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន Apple អាចនឹងបញ្ជេញនូវម៉ូឌែល iPhone Air ថ្មី ដើម្បីជំនួសម៉ូឌែល iPhone Plus ចាស់នៅក្នុងឆ្នាំក្រោយដែលអាចនឹងមាននៅក្នុងត្រកូល iPhone 17។ ក្នុងនោះ ម៉ូឌែល iPhone Air ថ្មីនេះ នឹងទទួលបានការរចនាស្តើងជាង ម៉ូដែល iPhone Plus នៅលើ iPhone 16 ។
លើសពីនេះទៅទៀត ចំពោះ iPhone 17 គ្រប់ម៉ូដែលទាំងអស់អាចនឹងទទួលបានកាមេរ៉ា Selfie ទំហំ 24MP, 5G modem, Wi-Fi 7, RAM 12GB, Wi-Fi 7 និងប្រព័ន្ធបច្ចេកវិទ្យាកាត់កម្តៅនៅលើត្រកូល MAX ៕