ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង…
ថ្មីៗពី សេដ្ឋកិច្ច
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បំណុលគ្រួសារ (household debt) នៅប្រទេសថៃ បានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ១៨ ឆ្នាំ បន្ទាប់ពីបានកើនឡើងដល់ ៩០.៥% នៃ GDP នៅត្រីមាសទីមួយ ឆ្នាំ២០២១ នេះ។
ក្រុមហ៊ុនដឹកជញ្ជូនអាហារដ៏ធំរបស់ឥណ្ឌា Zomato បានប្រកាសផែនការកាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែកក្កដា ដើម្បីប្រមូលថវិកាចំនួន ៩៣,៧៥ ពាន់លានរូពី (ឬ ១,៣ ពាន់លានដុល្លារ) តាមរយៈការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (initial public offering) របស់ខ្លួន។
[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault បានចាប់ផ្តើមបើកដំណើរការឡើងវិញនៅរោងចក្ររុស្ស៊ីរបស់ខ្លួននៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុនដែលបាននិយាយទៅកាន់គេហទំព័រ Reuters ។ ក្រុមហ៊ុន Renault គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលបានផ្អាកការផលិតបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈពេលដែលក្រុមហ៊ុនជាច្រើនទៀតបានដកខ្លួនចេញពីទីផ្សារក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មសេដ្ឋកិច្ច។ ក្នុងនោះ ក្រុមហ៊ុន…
វាជាផ្លូវចុងក្រោយសម្រាប់ផ្នែកទូរសព្ទរបស់ LG បន្ទាប់ក្រុមហ៊ុនកូរ៉េមួយនេះបានបញ្ជាក់ថា ខ្លួនបានចាកចេញពីអាជីវកម្មស្មាតហ្វូន បន្ទាប់ពីការសម្រេចចិត្តចុងក្រោយត្រូវបានអនុម័ត ដោយមេៗរបស់ខ្លួន។