Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»McDonald’s ត្រៀមលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីរបស់ខ្លួន បន្ទាប់ពីផ្អាកជាង ២ខែ
    ព័ត៌មានថ្មីៗ

    McDonald’s ត្រៀមលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីរបស់ខ្លួន បន្ទាប់ពីផ្អាកជាង ២ខែ

    May 17, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន McDonald’s បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងលក់អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីវាបានផ្អាកប្រតិបត្តិការនៅក្នុងប្រទេសនេះក្នុងរយៈពេលជាងពីរខែ ដោយសារតែការលុកលុយរបស់អ៊ុយក្រែន។

    ក្រុមហ៊ុននេះបានស្ថិតចំណោមនិមិត្តសញ្ញាដែលគេស្គាល់បំផុតនៃមូលធននិយមអាមេរិក ហើយត្រូវបានបើកភោជនីយដ្ឋានដំបូងរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីកាលពីជាង ៣២ឆ្នាំមុន។ ឥឡូវនេះ McDonald’s មានភោជនីយដ្ឋានជាង៨០០ និងបុគ្គលិក ៦២ ០០០នាក់នៅក្នុងប្រទេសរុស្ស៊ី។ ដោយ Franchisees មានប្រតិបត្តិការត្រឹមតែ ១៥ភាគរយប៉ុណ្ណោះនៅក្នុងប្រទេសរុស្ស៊ី ហើយក្រៅពីនេះក្រុមហ៊ុនកាន់កាប់កន្លែងដែលនៅសល់។

    ពាណិជ្ជកម្ម

    សេចក្តីប្រកាសរបស់ McDonald’s កាលពីថ្ងៃច័ន្ទ គឺជាការបង្ហាញពីភាពរឹងមាំនៃពិភពលោកខាងលិចប្រឆាំងនឹងរបបរបស់លោកពូទីន។ ដំបូងឡើយ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន McDonald’s បានរក្សាភាពស្ងៀមស្ងាត់ចំពោះការវាយប្រហារនេះ។ បន្ទាប់​មក​បន្ទាប់​ពី​មាន​ការ​តវ៉ា និងរង​សម្ពាធ​ជា​សាធារណៈ McDonald’s និង​ម៉ាក​យីហោ​ធំៗ​របស់​សហរដ្ឋ​អាមេរិក​ដូច​ជា Starbucks និង Coca-Cola បាន​ផ្អាក​អាជីវកម្ម​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

    ជាមួយគ្នានេះដែរ ក្រុមហ៊ុន McDonald’s បាននិយាយថាខ្លួនកំពុងស្វែងរកអ្នកទិញក្នុងស្រុក។ McDonald’s បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនពុំធ្លាប់ “de-Arching” ឬចាកចេញពីទីផ្សារដ៏ធំមួយ។ ក្នុងនោះក្រុមហ៊ុនក៏នឹងត្រៀមដកឈ្មោះ ឡូហ្គោ Menu និងម៉ាកយីហោរបស់វាចេញពីទីតាំងទាំងនោះ ប៉ុន្តែក្រុមហ៊ុន នឹងនៅតែរក្សាពាណិជ្ជសញ្ញារបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។

    ក្រុមហ៊ុន McDonald’s ក៏បាននិយាយផងដែរថា ខ្លួននឹងព្យាយាមធ្វើឱ្យប្រាកដថាបុគ្គលិករបស់ខ្លួននៅក្នុងប្រទេសនឹងបន្តទទួលបានប្រាក់ខែរហូតដល់កិច្ចព្រមព្រៀងបានបញ្ចប់ ហើយនឹងព្យាយាមជួយពួកគេឱ្យបន្តការងាររបស់ពួកគេក្រោមម្ចាស់ថ្មី។ ហើយភោជនីយដ្ឋានរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដែលត្រូវបានរងការវាយប្រហារដោយកងកម្លាំងរបស់ទីក្រុងម៉ូស្គូ ចាប់តាំងពីចុងខែកុម្ភៈនៅតែបិទ ប៉ុន្តែក្រុមហ៊ុនបាននិយាយថាខ្លួនកំពុងបន្តបើកប្រាក់ឈ្នួលពេញដល់បុគ្គលិករបស់ខ្លួននៅក្នុងប្រទេសនោះផងដែរ។

    ប្រទេសរុស្ស៊ី និងអ៊ុយក្រែនមានចំណែកប្រហែល ២% នៃការលក់ពេញប្រព័ន្ធរបស់ McDonald និងប្រហែល ៩% នៃប្រាក់ចំណូលរបស់ខ្លួន និង ៣% នៃប្រាក់ចំណូលប្រតិបត្តិការរបស់ខ្លួន។

    កាលពីខែមុន ក្រុមហ៊ុន McDonald’s Corp បានរាយការណ៍ថា ខ្លួនរកបាន ១,១ ពាន់លានដុល្លារក្នុងត្រីមាសទី១ ធ្លាក់ចុះពីជាង ១,៥ ពាន់លានដុល្លារកាលពីឆ្នាំមុន ដែលប្រាក់ចំណូលមានចំនួនជិត ៥,៧ពាន់លានដុល្លារ។

    នៅក្នុងខែមីនា ក្រុមហ៊ុនបាននិយាយថា ការបិទបណ្តោះអាសន្នរបស់ខ្លួននឹងធ្វើឱ្យវាខាតបង់ប្រហែល ៥០លានដុល្លារក្នុងមួយខែ ឬ ៥សេនទៅ ៦សេនក្នុងមួយហ៊ុន។ ហើយការផ្អាកប្រតិបត្តិការនៅអ៊ុយក្រែន និងរុស្ស៊ីមានតម្លៃ ១២៧ លានដុល្លារ ឬ ១៣ សេនក្នុងមួយហ៊ុនក្នុងត្រីមាសទីមួយ៕

    McDonald's
    Share. Facebook Telegram WhatsApp
    Previous ArticleTesla ឈប់ទទួលការបញ្ជាទិញ Cybertruck ក្រៅតែពីទ្វីបអាមេរិកខាងជើង
    Next Article Elon Musk និយាយថាកិច្ចព្រមព្រៀងជាមួយ Twitter អាចទៅមុខបន្តបានទាល់តែខ្លួនដឹងពីចំនួនគណនីក្លែងក្លាយជាក់លាក់

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.