យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Amazon.com Inc បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងបង្កើតមូលដ្ឋានដឹកជញ្ជូនមួយ នៅក្នុងប្រទេសទួរគី ដើម្បីបំពេញតម្រូវការកើនឡើង ជាមួយនឹងការវិនិយោគជាង ១០០ លានដុល្លារឯណោះ។
ជាមួយគ្នានេះដែរ Amazon បានអះអាងថា រោងចក្រខាងលើនោះនឹងបង្កើតការងារជាង ១ ០០០កន្លែង ក្នុងឆ្នាំដំបូងរបស់ខ្លួន ហើយនឹងគាំទ្រដល់ប្រតិបត្តិការក្នុងស្រុក និងការនាំចេញនៃអាជីវកម្មខ្នាតតូច និងមធ្យម ដែលលក់ផលិតផលនៅលើគេហទំព័រ។
យ៉ាងណាមិញ មជ្ឈមណ្ឌលភស្តុភារ ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុលនោះ នឹងបើកនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ នេះតែម្តង។ នេះបើតាមក្រុមហ៊ុន Amazon បានបន្ថែម៕