ក្រុមហ៊ុន Hertz Global Holdings Inc បានបន្ថែមរថយន្ត SUV ទំហំមធ្យម Model Y របស់ក្រុមហ៊ុន Tesla Inc ទៅក្នុងជួររថយន្តអគ្គិសនីរបស់ខ្លួន។ នេះបើយោងតាមគេហទំព័ររបស់ក្រុមហ៊ុនជួលរថយន្តខាងលើ។
គួររំលឹកឲ្យដឹងដែរថា ក្រុមហ៊ុន Hertz បានប្រកាសបញ្ជាទិញរថយន្តអគ្គិសនីចំនួន ១០០ ០០០ គ្រឿងពីក្រុមហ៊ុន Tesla ដែលក្នុងនោះមាន Model 3 ច្រើនជាងគេ។
ព័ត៌មាននៃកិច្ចព្រមព្រៀងដ៏ធំនេះ បានបង្កឲ្យភាគហ៊ុនរបស់ក្រុមហ៊ុន Tesla កើនឡើងយ៉ាងខ្លាំង ដែលជួយឲ្យវាលើសពី ១ ទ្រីលានដុល្លារ នៅក្នុងតម្លៃទីផ្សារ។
ទោះជាយ៉ាងណាក៏ដោយ មេក្រុមហ៊ុន Tesla លោក Elon Musk ក្រោយមកបាននិយាយថា ក្រុមហ៊ុនមិនបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Hertz នោះទេ។
គួរឲ្យដឹងផងដែរថា កាលពីខែមុន ក្រុមហ៊ុន Hertz ដែលមានមូលដ្ឋាននៅរដ្ឋ Florida បានតែងតាំងអតីតប្រធានហិរញ្ញវត្ថុ Goldman Sachs លោក Stephen Scherr ជាមេធំរបស់ខ្លួន ដោយជំនួសតំណែងនាយកប្រតិបត្តិបណ្តោះអាសន្ន លោក Mark Fields៕