[ទីផ្សារបរទេស] WMoto របស់ប្រទេសម៉ាឡេស៊ី បានធ្វើការបញ្ចេញម៉ូតូ ES250i ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ ជាមួយនឹងរូបរាងស្អ័រ និងម៉ាស៊ីនកម្លាំងខ្លាំង ដែលជាគូរប្រជែង Yamaha XMAX និង Forza 250 ។
ជាមួយនឹងការឌីហ្សាញម៉ូតូ Scooter ខ្នាតធំនេះទទួលបានការរចនាទ្បើងបែបស្ព័រដែលមានរូបរាងស្រដៀងគ្នានឹងគូរប្រជែង Yamaha XMAX និង Forza 250 ដោយបានបំពាក់កុងទ័រឌីជីថលប្រភេទ LCD សម្រាប់បង្ហាញព័ត៌មាន, ចង្កៀងមុខ-ក្រោយ LED ស្តង់ដារខ្ពស់, អំពូលជួយបំភ្លឺពេលថ្ងៃ DRL , Smart Key ដែលមានតេលេអាចបញ្ជាពីចម្ងាយ ឬជិត, រន្ធសាក USB ឬទូរស័ព្ទ និងកន្លែងផ្ទុកឥវ៉ាន់ក្រោមអីអាចដាក់មួកសុវត្ថិភាពបាន។ បន្ថែមពីនេះម៉ូតូ Scooter ខ្នាតធំនេះក៏បានបំពាក់មកជាមួយនឹងប្រព័ន្ធហ្វាំ្រង ABS មុខ-ក្រោយផងដែរ។
ដោយទ្បែកចំពោះថាមពលម៉ូតូ Scooter នេះបានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid Cooling ចំណុះ ២៤៤,៣សេសេ ផលិតកម្លាំង ២១សេះ និងកម្លាំងរមួល ២១ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។ ខណៈដែលធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូតដល់ ១២ លីត្រ។
សម្រាប់ទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី ម៉ូតូ WMoto ES250i ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ មានជម្រើស ៣ ពណ៍ តម្លៃចាប់ពី ៣ ២៦៨ ដុល្លារ និងមានការធានារយៈពេលឆ្នាំ ឬ ២ ម៉ឺនគីទ្បូម៉ែត្រ៕