ត្រឹមតែមួយខែប៉ុណ្ណោះ តម្លៃប្រេង Urals របស់រុស្ស៊ីបានកើនឡើងជិត ២០% ដោយសារតែតម្រូវការខ្លាំងពីអាស៊ី។ យោងតាមទិន្នន័យពីរដ្ឋាភិបាលរុស្ស៊ីបង្ហាញថាតម្លៃប្រេង Urals នៅក្នុងប្រទេសនៅតែកើនឡើង ដែលវាបង្ហាញថាតម្រូវការប្រេងរបស់រុស្ស៊ីនៅតែខ្លាំង។ ជាមធ្យមក្នុងអំឡុងពាក់កណ្តាលខែឧសភាដល់ពាក់កណ្តាលខែមិថុនា តម្លៃប្រេង Urals ជាមធ្យមគឺ ៨៧,៤៩ដុល្លារក្នុងមួយបារ៉ែល នេះបើយោងតាមក្រសួងហិរញ្ញវត្ថុរុស្ស៊ីបានឲ្យដឹងថានេះគឺកើនឡើង ២០ ភាគរយធៀបនឹងខែមុន។
Urals នៅតែមានតម្លៃថ្លៃ ទោះបីជា EU ហាមឃាត់ការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនរដ្ឋរុស្ស៊ីនៅថ្ងៃទី ១៥...