[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត GAC AION បានធ្វើការចេញលក់់ជាផ្លូវការនូវរថយន្ត GAC AION V ជំនាន់ទី ២ ប្រភេទ SUV អគ្គិសនីសុទ្ធ ជាមួយតម្លៃលក់ចាប់ពី ១៧ ៨០០ ដុល្លារ ដល់ ២៦ ០០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន ទាបជាងម៉ូឌែលមុនចំនួន ៣ ០០០ ដុល្លារ។
រថយន្តនេះត្រូវផផលិតឡើងលើគ្រោងឆ្អឹង AEP platform មានប្រវែងតួខ្លួនសរុប ៤ ៦០៥ ម.ម ទទឹង ១ ៨៥៤ ម.ម កំពស់ ១ ៦៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៥៥ ម.ម ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ ផលិតកម្លាំងបាន ៣១៥ គីឡូវ៉ាត់ និងកម្លាំងរមួល ២៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំចាប់ពី ៦២ ដល់ ៩០ គីឡូវ៉ាត់ អាចបើកបរបចម្ងាយពី ៥២០ ទៅ ៧៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចសាកថ្មត្រឹម ១៥ នាទី ក៏អាចបើកបរបចម្ងាយ ៣៧០ គីឡូម៉ែត្រ ផងដែរចំពោះការប្ើប្រាស់ដុំសាកល្បឿនលឿន។
ចំពោះផ្នែកខាងក្រៅ មានការឌីស្សាញជាមួយប៉ាណាបិទជិត កាងរន្ធខ្យល់ទំហំធំ អមសងខាងដោយចង្កៀងមុខ ប្រភេទ LED រាងជាអក្សរ H រួមទាំងចង្កៀងក្រោយប្រភេទ LED ដែរតែរចនាបែបបញ្ឈរ ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៩ អ៊ីញជាដើម ៕
ខណៈនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ ម៉ាសុីនត្រជាក់អូតូ ក៏ដូចជាសមត្ថភាពផ្ទុកទម្ងន់បាន ៩២៧ គីឡូក្រាម នៅពេលបត់កៅអីចុះ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ ADiGO 5.0 ដែលជំនួយដល់ប្រព័ន្ធ AI, ឧបករណ៍បំពងសំឡេង ៩ ទីតាំង, ដំបូលបែប Panoramic និងប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ជាច្រើនដូចជា រ៉ាដា និងកាម៉េរ៉ា ដែលដំណើរការដោយបន្ទះឈីប NVIDIA Orin-X ។