Gokteik Viaduct គឺជាស្ពានដែកដ៏អស្ចារ្យដែលមានទីតាំងនៅតំបន់ Nawnghkio ភាគខាងលិចនៃរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា។ ស្ពាននេះមានសារះសំខាន់សម្រាប់តភ្ជាប់រវាងទីក្រុង Pyin Oo Lwin និងទីក្រុង Lashio ។
ស្ពាននេះ គឺជាស្ពានខ្ពស់បំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយពីមុនធ្លាប់ជាផ្លូវរថភ្លើងដ៏ធំបំផុតនៅលើពិភពលោក។ ការសាងសង់ចាប់ផ្តើមនៅឆ្នាំ១៨៩៩ ដោយក្រុមហ៊ុនសាងសង់ស្ពាន Pennsylvania និង Maryland ហើយបើកដំណើរកាលជាផ្លូវការនៅឆ្នាំ ១៩០០។
Gokteik Viaduct មានប្រវែង ៦៨៩ ម៉ែត្រ សាងសង់កាត់ជ្រលង Goteik ដ៏ជ្រៅនៃទន្លេ Myitnge និងមានកម្ពស់ ១០២ ម៉ែត្រ ពីលើជ្រលងភ្នំ។ វាត្រូវបានសាងសង់ឡើងពីដែកថែបសុទ្ធ និងមានទម្ររប៉មចំនួន ១៤ ចំពោះទឹកប្រាក់សាងសង់វិញប្រហែល ១៨ លានដុល្លារ។
គួរបញ្ជាក់ថា ស្ពាននេះត្រូវបានសាងសង់ឡើងក្នុងអំឡុងអាណានិគមរបស់អង់គ្លេសលើប្រទេសមីយ៉ាន់ម៉ា ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់រដ្ឋ Shan ជាមួយប្រទេសដទៃទៀត។ សព្វថ្ងៃនេះ វាគ្រាន់តែជាបណ្តាញផ្លូវដែកមួយប៉ុណ្ណោះ។