ក្រុមហ៊ុនផលិតទូរស័ព្ទដៃ OPPO បានធ្វើការដាក់បង្ហាញចេញជានូវស្មាតហ្វូនលំដាប់ថវិកាសេរ៊ីថ្មី OPPO K12x 5G ក្នុងទីផ្សារប្រទេសឥណ្ឌា ហើយគ្រោងដាក់លក់ជាផ្លូវការនៅថ្ងៃទី២៩ ខែកក្កដា នេះ។
ស្មាតហ្វូនសេរ៊ីថ្មីនេះបំពាក់បន្ទះអេក្រង់ ៦,៦៧ អ៊ីញ 120Hz HD+ មានកម្រិតពន្លឺ 1០00nits ដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 695 5G/ColorOS 14/Android 14 ចេញពីប្រអប់។ លើសពីនេះក៏ទទួលបានជម្រើស RAM 8GB/12GB និង Storage 256GB/512GB ។ ចំណែកថាមពលថ្មវិញគឺ 5,100mAh គាំទ្រដោយដុំសាកល្បឿនលឿនទំហំ 45W អាចបញ្ចូលថ្មមួយពេញក្នុងរយៈតិចជាងមួយម៉ោង។
ចំពោះសេនស័រកាមេរ៉ាខាងមុខមានទំហំ 16MP និងមានកាមេរ៉ាខាងក្រោយចំនួន ២ គ្រាប់រួមមាន លេនគោល 50MP OIS បូករួមទាំង depth camera ទំហំ 2MP ។ ក្រៅពីនេះទៀតក៏មានបំពាក់ដោយអាវការពារធូលីនិងទឹក IP54 និងមុខងារ AI Linkboost ជាដើម។
សម្រាប់តួខ្លួនវិញ ទទួលបានពណ៌ចំនួន២ រួមមាន Breeze Blue និង Midnight Violet មិនត្រឹមតែប៉ុណ្ណោះស្មាតហ្វូននេះមានកម្រាស់ត្រឹមតែ ៧,៦៨ មីលីម៉ែត្រ និងទម្ងន់ ១៨៦ ក្រាម ប៉ុណ្ណោះ ព្រមទាំងភ្ជាប់មកជាមួយមុខងារការពារការប៉ះបែកផងដែរ។