នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានប្រកាសថាខ្លួននឹងផលិតទូរស័ព្ទសេរ៊ីថ្មីដែលមានបំពាក់មុខងារ AI និងមានបំពាក់បច្ចេវិទ្យាថ្មី មុខងារថ្មីៗ ដើម្បីប្រជែងទីផ្សារជាមួយក្រុមហ៊ុនយក្សមួយចំនួនរបស់សហរដ្ឋអាមេរិក។
លោក Roh Tae-moon ប្រធានផ្នែក Mobile Experience របស់ក្រុមហ៊ុន Samsung បាននិយាយថា ទូរស័ព្ទ AI ដែលគ្រោងនឹងបង្កើតនាពេលខាងមុខនេះនឹងមានលក្ខណៈពិសេសៗខុសប្លែកខ្លាំងពីទូរស័ព្ទនាបច្ចុប្បន្ន។ លោកបានបន្ថែមទៀតថា ទូរស័ព្ទ AI ទាំងនេះនឹងមានលែងមានទម្រង់រាងចតុកោណកែងទៀតហើយ គឺវាមានកម្រាស់ និងគែមស្តើងបំផុត ប្រព័ន្ធសុវត្ថិភាពច្រើនជាងមុន និងអេក្រង់ធំជាងមុន។
ចំពោះការផ្លាស់ប្តូរនេះ ក្រុមហ៊ុន Samsung នឹងដាក់បញ្ជូលមុខងារ Galaxy AI ដែលមានស្រាប់ទើបបង្កើតថ្មីៗ ទៅក្នុងស្មាតហ្វូនសេរ៊ីថ្មីរបស់ខ្លួន គោលបំណងគឺដើម្បីប្រកួតប្រជែងនឹងក្រុមហ៊ុន Apple និង Google ជាដើម ដែលទើបតែដាក់បញ្ចូលមុខងារ AI ទៅក្នុងឧបករណ៍របស់ពួកគេ។