Gokteik Viaduct គឺជាស្ពានដែកដ៏អស្ចារ្យដែលមានទីតាំងនៅតំបន់ Nawnghkio ភាគខាងលិចនៃរដ្ឋ Shan ប្រទេសមីយ៉ាន់ម៉ា។ ស្ពាននេះមានសារះសំខាន់សម្រាប់តភ្ជាប់រវាងទីក្រុង Pyin Oo Lwin និងទីក្រុង Lashio ។ ស្ពាននេះ គឺជាស្ពានខ្ពស់បំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយពីមុនធ្លាប់ជាផ្លូវរថភ្លើងដ៏ធំបំផុតនៅលើពិភពលោក។ ការសាងសង់ចាប់ផ្តើមនៅឆ្នាំ១៨៩៩ ដោយក្រុមហ៊ុនសាងសង់ស្ពាន Pennsylvania…