ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនធំដំបូងគេដែលបានបញ្ចេញលក់ស្មាតហ្វូនដែលអាចបត់បានគឺ Galaxy Z Flip នៅក្នុងឆ្នាំ២០២០ ហើយចាប់តាំងពីពេលនោះមក មានសំណួរថាតើ Apple នឹងបញ្ចេញ iPhone ដែលអាចបត់បានដែរឬទេ។
បើយោងតាមរបាយការណ៍ពី DigiTimes ក្រុមហ៊ុន Apple ក៏កំពុងនឹងបង្កើត iPhone ដែលអាចបត់បាន ដែលអាចបង្ហាញខ្លួននៅឆ្នាំ២០២៦។ របាយការណ៍នេះបានអះអាងថា iPhone ដែលអាចបត់បានដំបូងនឹងមានលក្ខណៈស្រដៀងទៅនឹង Galaxy Z Flip របស់ Samsung ។
គួរឲដឹងផងថា ក្រុមហ៊ុនផលិតទូរស័ព្ទ Apple ត្រូវបានគេរាយការណ៍ថាបានចុះហត្ថលេខាលើកិច្ចសន្យាផ្គត់ផ្គង់បន្ទះអេក្រង់ជាមួយក្រុមហ៊ុន Samsung ។ ស្របពេលដែលក្រុមហ៊ុន Samsung ផ្ទាល់ក៏កំពុងអភិវឌ្ឍឧបករណ៍ដែលអាចបត់បានបន្ថែមទៀត រួមទាំងថេប្លេតដែលអាចបត់បានជាដើម។ ទោះយ៉ាងណាក៏ដោយ មិនមានភស្តុតាងគួរឱ្យទុកចិត្តណាមួយបានលេចឡើង ដើម្បីគាំទ្រការអះអាងនោះទេ។