Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Adobe អាប់ឌែតថ្មីដាក់ឲប្រើប្រាស់ AI ក្នុងកម្មវិធី Illustrator និង Photoshop សម្រាប់ជួយសម្រួលការងារ Design
    បច្ចេកវិទ្យា

    Adobe អាប់ឌែតថ្មីដាក់ឲប្រើប្រាស់ AI ក្នុងកម្មវិធី Illustrator និង Photoshop សម្រាប់ជួយសម្រួលការងារ Design

    July 25, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នាពេលថ្មីៗនេះ Adobe បានប្រកាសដាក់ឲប្រើប្រាស់ជាផ្លូវការនូវមុខងារថ្មីមួយចំនួនដែលដំណើរការដោយ AI បន្ថែមទៅក្នុងកម្មវិធីរបស់ខ្លួន ក្នុងគោលបំណងបង្កើនលំហូរការងាររបស់អ្នកប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតថ្មីៗមិនដដែលៗ។

    ពាណិជ្ជកម្ម

    Adobe បានដាក់ឲប្រើប្រាស់ Firefly Vector AI (Beta) នៅក្នុងកម្មវិធី Illustrator និង Photoshop ជាមួយមុខងារ Generative Shape Fill  និង Text to Pattern សម្រាប់បង្កើតរូបភាពប្លែក តាមចំណូលចិត្ត។ លើសពីនេះទៅទៀត កម្មវិធី Illustrator ក៏បានអាប់ឌែតថ្មីដោយបន្ថែមនូវមុខងារថ្មីមួយចំនួនផងដែររួមមាន មុខងារ Dimension មុខងារ Mockup និងមុខងារ Retype ។ សម្រាប់កម្មវិធី Photoshop វិញក៏ទទួលបានមុខងារ Selection Brush ផងដែរ។

    គួរឲដឹងថា Adobe កំពុងព្យាយាមអភិវឌ្ឍន៍បច្ចេកវិទ្យា AI របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា បើទោះបីជាមានការរិះគន់ខ្លះពីអ្នកប្រើប្រាស់ក៏ដោយ ក៏ Adobe សង្កត់ធ្ងន់ថាមុខងារ AI របស់ខ្លួនមានគោលបំណងដើម្បីបង្កើនការច្នៃប្រឌិតថ្មីៗ។ លោក Deepa Subramaniam អនុប្រធានផ្នែកទីផ្សារផលិតផលរបស់ Adobe Creative Cloud បាននិយាយថា “គោលដៅរបស់យើង (Adobe) គឺដើម្បីបង្កើនភាពច្នៃប្រឌិតថ្មីៗ ហើយក្រុមហ៊ុនក៏នៅតែប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាAI ជំនាន់ថ្មីជាបន្តទៀត”។

    ប្រភពៈ Digital Watch Observatory

    Adobe
    Share. Facebook Telegram WhatsApp
    Previous ArticleTesla ហាក់ចង់ផលិតរថយន្តអុីដ្រូសែនវិញ​ បន្ទាប់ពីបញ្ឈប់បុគ្គលិកជាច្រើននាក់ ស្របពេលការលក់ក្នុងឆមាសទី១ នេះមានការធ្លាក់ចុះជាខ្លាំង
    Next Article Poco F6 SE ត្រៀមចេញលក់់ជាផ្លូវការនៅថ្ងៃស្អែកនេះ បំពាក់ឆ្នាំងសាក 90W

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.