ពេលអាកាសធាតុត្រជាក់ខាងក្រៅ ប៉ះគ្នាជាមួយនឹងអាកាសធាតុក្ដៅខាងក្នុងរថយន្តវានឹងបង្កើតបានជាអ័ព្ទនៅលើកញ្ចក់រថយន្ត ហើយមានវិធីសាស្ត្រ ២ ដែលអ្នកគួរចងចាំដើម្បីជួយបំបាត់អ័ព្ទនេះ ៖
១. ប្ដូរប្រភពខ្យល់ ៖
រថយន្តភាគច្រើនមានមកជាមួយនូវប៊ូតុងដែលអនុញ្ញាតឲ្យអ្នកប្រើខ្យល់ខាងក្នុងជាខ្យល់ម៉ាស៊ីនត្រជាក់ ឬ ទាញយកខ្យល់ខាងក្រៅមកប្រើជំនួស។ ប្រសិនបើកញ្ចក់រថយន្តមានជាប់អ័ព្ទ ដូចនេះអ្នកគួរប្ដូរប្រភពខ្យល់នេះ។
ស្វែងរកប៊ូតុងដែលមានរូបសញ្ញាព្រួញក្នុងរថយន្ត រួចចុចលើវា ដូចនេះឃើញបៃតងនឹងរលត់។ នេះតំណាងថាអ្នកបានបិទមុខងារដែលកំណត់ឲ្យរថយន្តប្រើខ្យល់ខាងក្នុង ដោយជំនួសមកវិញនូវខ្យល់ខាងក្រៅ។
២. ដំឡើងម៉ាស៊ីនត្រជាក់ឲ្យត្រជាក់ ៖
ព្រោះតែអ័ព្ទកើតឡើងដោយសារសីតុណ្ហភាពក្នុង និងក្រៅរថយន្តខុសគ្នា ដូចនេះគួរកំណត់សីតុណ្ហភាពខាងក្នុងឲ្យដូចគ្នាទៅនឹងខាងក្រៅ។ គួរតែដំឡើងម៉ាស៊ីនត្រជាក់ឲ្យត្រជាក់ដល់កំពូលតាមដែលអ្នកអាចទ្រាំទ្របាន។ វិធីសាស្ត្រនេះមានប្រសិទ្ធភាពលឿន ប៉ុន្តែអាចធ្វើឲ្យអ្នករងារឹងថ្គាម៕