លោក Mark Gurman របស់ Bloomberg បានលើកឡើងថា ការផ្តល់ជូនបែបនេះអាចនាំឱ្យ Apple ទទួលបានចំណូលថ្មីមួយ។
Apple មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបង្កើតប្រព័ន្ធរុករក ឬហៅថា Search Engine សម្រាប់ប្រើប្រាស់លើឧបករណ៍របស់ខ្លួនជាច្រើន នេះបើយោងតាមរបាយការណ៍ថ្មីមួយ។
គួរដឹងថា iPhone បានប្រើប្រាស់ Search Engine Google ជា Default អស់រយៈពេលរាប់ទសវត្សមកហើយ។ មានរបាយការណ៍បង្ហាញថា ការប្រើប្រាស់សេវា Google បែបនេះលើឧបករណ៍កំពូលៗរបស់ខ្លួន និងការមិនបង្កើត Search Engine ខ្លួនឯង ជាថ្នូរ គឺ Apple ទទួលបានលុយពី Google ប្រមាណ ៨ ទៅ ១២ពាន់លានដុល្លារ ក្នុង១ឆ្នាំៗ។
ក្នុងកិច្ចការនេះដែរ លោក Mark Gurman នៃសារព័ត៌មាន Bloomberg បានលើកឡើងថា បើ Apple បង្កើត Search Engine ផ្ទាល់ខ្លួន នោះចំណូលនឹងបានកាន់តែច្រើន។ ហើយជាក់ស្ដែង Apple បានបញ្ជៀបបណ្ដើរៗហើយ នៃសេវាកម្មស្វែងរកនេះលើផលិតផលរបស់ខ្លួន តួយ៉ាងដូចជា search engine មានលើ App Store, Maps, Apple TV និង News ជាដើម។
ប្រភពដដែលរូបនេះ បន្ថែមថា Apple មានមនុស្សមួយក្រុមធំកំពុងអភិវឌ្ឍ ប្រព័ន្ធរុករក search engine ជំនាន់ថ្មីដែលមានឈ្មោះកូដកម្មវិធីថា Pegasus និងត្រូវបានដឹកនាំអភិវឌ្ឍដោយ លោក John Giannandrea ដែលជា អនុប្រធានជាន់ខ្ពស់ផ្នែក machine learning និង AI។ គួរបន្ថែមថា បច្ចេកវិទ្យានេះដែរ ហាក់បានប្រើប្រាស់មកហើយ លើកម្មវិធីមួយចំនួន ហើយនៅថ្ងៃណាមួយវានឹងអាចលេចវត្តមានលើ App Store នេះបើយោងទៅតាមលោក Mark Gurman៕