បើអ្នកប្រើ iPhone ជាប់មករហូត អ្នកអាចសម្គាល់ដឹងហើយថា រាល់ការស្វែងរកលើ Safari គឺលោតចូលទៅកាន់ Google Search ឬ Seach Engine របស់ Google ជាស្វ័យប្រវត្តិតែម្ដង។ ហើយហេតុផលនេះ ត្រូវបានលោក លោក Eddy Cue ដែលជាប្រធានសេវាកម្មរបស់ក្រុមហ៊ុន Apple បាននិយាយថា ការប្រើ Search Engine របស់ Google ព្រោះតែ មិនមានអ្នកអាចជំនួស Google បាននាពេលនោះ ហើយលោកថាឥឡូវនេះ ក៏មិនទាន់មានអ្នកជំនួសដដែល។
ការលើកឡើងរបស់ លោក Eddy Cue ធ្វើឡើងកាលពីថ្មីៗនេះ ក្នុងការផ្ដល់សក្ខីកម្ម ចំពោះការកាត់ក្តីប្រឆាំងការទុកចិត្ត រវាងក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក និង Google ដោយឆ្លើយសំណួរអំពីកិច្ចព្រមព្រៀង ដែលគេមើលឃើញថា Google ត្រូវបានកំណត់ជា default search engine លើឧបករណ៍ iPhone, iPad និង Mac។
លោកបន្ថែមថា “ពួកយើងប្រើ Google ជា default search engine ព្រោះពួកយើងគិតថា វាគឺល្អបំផុត។ យើងជ្រើសរើសជម្រើសដ៏ល្អបំផុតមួយ ហើយអាចឱ្យអ្នកប្រើប្ដូរតាមក្រោមបាន។
គួរបញ្ជាក់ថា ដើម្បីប្ដូរ default search engine លើ iPhone អាចផ្លាស់ប្ដូរបាន ដោយគ្រាន់តែចូលទៅកាន់ កម្មវិធី Setting, ចុចលើ Safari, ចុចលើ Search Engine, បន្ទាប់មក អាចជ្រើសរើស Search Engine ដទៃទៀតបានដែលមានបង្ហាញដូចជា Google, Yahoo, Bing, DuckDuckGo ឬ Ecosia ជាដើម៕