Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»អ្នកមានបំផុតនៅអាមេរិកទាំង ១០ ខាតលុយអស់ ១៤ ពាន់លានដុល្លារ
    អាជីវកម្ម & សេដ្ឋកិច្ច

    អ្នកមានបំផុតនៅអាមេរិកទាំង ១០ ខាតលុយអស់ ១៤ ពាន់លានដុល្លារ

    October 27, 20201 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    សន្ទស្សន៍ផ្សារភាគហ៊ុនអាមេរិកបានធ្លាក់ចុះកាលពីថ្ងៃច័ន្ទ ចំពេលមានការលេចចេញជាថ្មី នូវករណីឆ្លងវីរុសកូវីដ១៩ ដែលបណ្តាលឲ្យអ្នកមានបំផុតទាំង ១០ របស់អាមេរិក ខាតបង់ប្រាក់រាប់ពាន់លានដុល្លារ។

    ពាណិជ្ជកម្ម

    សហរដ្ឋអាមេរិក កំពុងតែមើលឃើញនូវអាត្រាកើនឡើងនៃការឆ្លងជាប្រចាំថ្ងៃ រហូតលើសកំណត់ត្រាចាស់ កាលពីខែកក្កដា។ នេះបើយោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins University។

    វិនិយោគិនសង្ឃឹមថានឹងមានសញ្ញានៃការរីកចម្រើន លើកញ្ចប់ជំនួយដើម្បីសង្គ្រោះលើបញ្ហាវីរុសកូវីដ១៩ មុនពេលបោះឆ្នោត ប៉ុន្តែការពិភាក្សាអំពីដំណើរការនោះ នៅតែជាប់គាំងនៅឡើយ។ លើសពីនេះទៅទៀត មានក្រុមហ៊ុនរាប់រយ រាប់បញ្ចូលទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដូចជា Amazon និង Google ត្រូវបានកំណត់ឲ្យរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសនៅសប្តាហ៍នេះ ចំពេលដែលកំពុងមានការប្រែប្រួលទីផ្សារខ្លាំងមុនពេលបោះឆ្នោត។

    ក្នុងនោះ សន្ទស្សន៍ទីផ្សារ Dow Jones Industrial Average បានធ្លាក់ចុះ ៦៥០ ពិន្ទុ ឬ ២,៣% គិតត្រឹមម៉ោងបិទទីផ្សារកាលពីថ្ងៃច័ន្ទ ខណៈពេលដែល S&P 500 ធ្លាក់ចុះ ១,៩% និង Nasdaq Composite បានធ្លាក់ចុះ ១,៦%។

    ការធ្លាក់ចុះនេះ បានធ្វើឲ្យអ្នកមានបំផុតទាំង ១០ របស់អាមេរិក រួមមាន លោក Jeff Bezos, Bill Gates, Mark Zuckerberg និង Elon Musk ខាតបង់ទឹកប្រាក់សរុប ១៤,៧ ពាន់លានដុល្លារឯណោះ។

    លោក Mark Zuckerberg

    គួរឲ្យដឹងថា អ្នកដែលខាតបង់ច្រើនជាងគេបង្អស់ក្នុងចំណោមនោះ គឺនាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ដោយសារតែភាគហ៊ុនរបស់ Facebook បានធ្លាក់ចុះ ២,៧% កាលពីថ្ងៃច័ន្ទ ធ្វើឲ្យខាតបង់លុយរបស់លោក Mark សរុប ២,៨ ពាន់លានដុល្លារឯណោះ៕

    Mark Zuckerberg ទីផ្សារភាគហ៊ុន សេដ្ឋកិច្ចអន្តរជាតិ
    Share. Facebook Telegram WhatsApp
    Previous ArticleLexus ចាយពេលជិត ៣០ឆ្នាំ ទម្រាំធ្វើរឿងមួយនេះបាន
    Next Article Jaguar Land Rover ត្រៀមលុយ ១១៧ លានដុល្លារ បង់ថ្លៃសំណងមួយ

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.