លោក David Malpass ប្រធានធនាគារពិភពលោកបានព្រមានថា សេដ្ឋកិច្ចពិភពលោកប្រឈមមុខនឹង “ទស្សនវិស័យដ៏អាក្រក់” ខណៈដែលលទ្ធផលនៃជំងឺរាតត្បាតកូវីដ១៩ នៅតែបន្តដាក់បន្ទុកលើកំណើនសេដ្ឋកិច្ច ជាពិសេសនៅក្នុងប្រទេសក្រីក្រ។
ការព្យាករណ៍ចុងក្រោយរបស់ធនាគារពិភពលោកព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកលនឹងថយចុះមកត្រឹម ៤,១% នៅឆ្នាំនេះពី ៥,៥% ក្នុងឆ្នាំ ២០២១។ ការធ្លាក់ចុះនេះក៏ចូលរួមពីកត្តាមួយចំនួន រួមទាំង ការយឺតយ៉ាវក្នុងការទប់ទល់គំរាមកំហែងនៃមេរោគ, ជំនួយរបស់រដ្ឋាភិបាលមិនធ្វើឡើងវិញ និង តម្រូវការធ្លាក់ចុះ។
ប៉ុន្តែលោក Malpass បាននិយាយថា ការព្រួយបារម្ភដ៏ធំបំផុតរបស់លោក គឺ ការពង្រីកវិសមភាពសកល។
លោកបានប្រាប់ទៅកាន់សារព័ត៌មាន BBC ថា “ការអូសទាញដ៏ធំ គឺវិសមភាព ដែលបង្កើតឡើងនៅក្នុងប្រព័ន្ធ” ហើយបានកត់សម្គាល់ថា “ជាពិសេស ប្រទេសក្រីក្រ គឺងាយរងគ្រោះនឹងការខូចខាតសេដ្ឋកិច្ច ពីកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណាណាស់”។
“ទស្សនវិស័យសម្រាប់ប្រទេសទន់ខ្សោយ នៅតែធ្លាក់ចុះបន្ថែមទៀត និងនៅពីក្រោយគេ ហើយនោះបណ្តាលឲ្យកើតមានអសន្តិសុខ”។ នេះបើតាមការបន្ថែមរបស់លោក Malpass៕