Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ធនាគារកណ្តាលថៃ ព្រួយបារម្ភសម្រាប់ការកើនឡើងថ្លៃរស់នៅ
    ព័ត៌មានថ្មីៗ

    ធនាគារកណ្តាលថៃ ព្រួយបារម្ភសម្រាប់ការកើនឡើងថ្លៃរស់នៅ

    January 12, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ទេសាភិបាលធនាគារកណ្តាលថៃ បាននិយាយថា ពួកគេមានការព្រួយបារម្មណ៍ជាមួយនឹងតម្លៃខ្ពស់សម្រាប់ថ្លៃរស់នៅ ប៉ុន្តែមិនមែនទាក់ទងនឹងស្ថិរភាពតម្លៃទាំងមូលនោះទេ។

    ពាណិជ្ជកម្ម

    លោក Sethaput Suthiwartnaruput ទេសាភិបាលធនាគារកណ្តាលថៃ បានមានប្រសាសន៍ថា ធនាគារជឿជាក់ថាតម្លៃកាន់តែខ្ពស់នឹងមិនជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចម៉ាក្រូទេ ហើយអតិផរណានឹងនៅតែស្ថិតក្នុងគោលដៅរបស់ខ្លួន។ លោក​បន្ត​ថា ការ​ឡើង​ថ្លៃ​ថាមពល និង​អាហារ​ អាច​បន្ថែម​ថ្លៃ​រស់​នៅ​ឲ្យកាន់តែខ្ពស់ ចំពេល​មាន​ការ​ស្ទុះ​ងើប​នៃសេដ្ឋកិច្ច​យឺតៗ។

    ធនាគារកណ្តាលថៃព្យាករថា អត្រាអតិផរណានឹងស្ថិតនៅក្រោមអត្រាគោលដៅរបស់ខ្លួន គឺ ១,៧% និង ១,៤% សម្រាប់ឆ្នាំ ២០២២ និងឆ្នាំ ២០២៣។

    យ៉ាងណាមិញ លោក Sethaput មានប្រសាសន៍ថា ថ្លៃរស់នៅខ្ពស់អាចប៉ះពាល់ដល់អ្នកដែលមានចំណូលទាប ជាពិសេសអ្នកនៅក្នុងវិស័យទេសចរណ៍ និងផ្នែកពាក់ព័ន្ធ។ លោកថា ពេលនេះមិនមែនជាពេលវេលាត្រឹមត្រូវក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាទេ ព្រោះទីផ្សារការងារនៅតែផុយស្រួយ បើទោះជាប្រជាជនធ្លាក់ចុះចំណូល និងថ្លៃដើមរស់នៅខ្ពស់ក៏ដោយ។

    លោក Sethaput បាន​បញ្ជាក់ទៀត​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមានៅពេលនេះ ​អាច​ប៉ះពាល់​ដល់​ទស្សនវិស័យ​ការងារ៕

     

    ថៃ
    Share. Facebook Telegram WhatsApp
    Previous Articleមិនធម្មតា! Tesla បានលក់ឡានផលិតនៅចិន ជាង ៧ម៉ឺនគ្រឿង កាលពីខែធ្នូ
    Next Article ធនាគារពិភពលោក ព្រមានថា សេដ្ឋកិច្ចពិភពលោក ប្រឈមមុខនឹងទស្សនវិស័យដ៏អាក្រក់

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.