ម្ចាស់ភាគហ៊ុនធំជាងគេបំផុតរបស់ Dogecoin ដែលមានភាគហ៊ុន ២៨ ភាគរយនៃរូបិយប័ណ្ណឌីជីថលនេះ ឥឡូវមានតម្លៃយ៉ាងហោចណាស់ ២,១ ពាន់លានដុល្លារឯណោះ។
ការវិនិយោគនាពេលថ្មីៗនេះត្រូវបានគេមើលឃើញថា រូបិយប័ណ្ណឌីជីថល ឬ Cryptocurrency ឡើងថ្លៃរហូតដល់ ១០ ពាន់លានដុល្លារ មានន័យថា ឥឡូវនេះវាមានតម្លៃច្រើនជាងក្រុមហ៊ុនអាមេរិកធំៗ ដូចជា Wendy’s, Shake Shack និងសូម្បីតែ Harley-Davidson។
ឥឡូវនេះកំណត់ត្រាបង្ហាញថា វិនិយោគិន ឬអង្គភាពតែមួយ ជាម្ចាស់ Dogecoin ស្ទើរតែមួយភាគបីនៃរូបិយប័ណ្ណឌីជីថលទាំងអស់ដែលកំពុងចរាចរ។
យោងតាមកាសែត The Wall Street Journal បានឲ្យដឹងថា មានអ្នកទិញឯកជនតែមួយគត់បានកាន់កាប់ Dogecoin ចំនួន ៣៨,៦ ពាន់លានកាក់ ហើយបានទិញតាំងពីខែកុម្ភៈ ឆ្នាំ ២០១៩ មកម្ល៉េស។
យោងតាមការចេញផ្សាយខាងលើ វិនិយោគិនរូបនោះបានទិញ Dogecoin ជាប្រចាំចំនួន ២៨,០៦១៩៧១ ក្នុងពេលតែមួយ ដែលអាចពាក់ព័ន្ធទៅនឹងមហាសេដ្ឋី Elon Musk ដែលមានថ្ងៃកំណើត នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ១៩៧១៕