អតិថិជនរបស់ធនាគារដែលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា បានរង់ចាំយ៉ាងអន្ទះសានៅពេលព្រឹកព្រលឹម ដើម្បីដកលុយពីទូ ATM បន្ទាប់ពីការរឹតត្បិតថ្មីលើការដកសាច់ប្រាក់ប្រចាំថ្ងៃ បានធ្វើឲ្យមានពាក្យចចាមអារាមអំពីកង្វះខាតប្រាក់នៅក្នុងរដ្ឋប្រហារក្រោយមីយ៉ាន់ម៉ា។
ធនាគារ Myawaddy ដែលស្ថិតក្នុងចំណោមអាជីវកម្មជាច្រើន ដែលគ្រប់គ្រងដោយយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងប្រឈមនឹងសម្ពាធធ្វើពហិការ ចាប់តាំងពីការបណ្តេញមេដឹកនាំស៊ីវិល លោកស្រី អ៊ុង សាន ស៊ូ ជី ចេញពីអំណាចកាលពីថ្ងៃទី ១ ខែកុម្ភៈ។
ការធ្វើបាតុកម្មទូទាំងប្រទេស ក៏បានអំពាវនាវឲ្យបុគ្គលិកទាំងអស់ រួមទាំងបុគ្គលិកធនាគារឈប់ធ្វើការផងដែរ ដោយរឹបអូសយកវិស័យធនាគារ ដែលគ្របដណ្តប់យ៉ាងខ្លាំងដោយយោធា។
ដោយឡែក នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅទីក្រុង Rangoon ឯណោះវិញ ធនាគារឯកជនភាគច្រើននៅតេបន្តបិទទ្វារ ខណៈធនាគាររបស់រដ្ឋាភិបាល ហាក់ដូចជាបើកមួយផ្នែក ហើយការដកសាច់ប្រាក់ពីម៉ាស៊ីន ATM ហាក់ដូចជាពិបាកខ្លាំង៕