[ទីផ្សារបរទេស] ក្រុមហ៊ុន Tesla បានធ្វើការប្រកាសថាខ្លួននឹងប្រមូលរថយន្តនូវម៉ូឌែល Model 3 ដែលបាននាំចូល និងផលិតក្នុងស្រុកចំនួន ១៤,៦៤៨ គ្រឿងនៅក្នុងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃសុក្រទី ២៩ ខែមេសា ឆ្នាំ ២០២២។
ក្រុមហ៊ុន Tesla បានបញ្ជាក់ថាការប្រមូលរថយន្ត Model 3 គឺដោយសារបញ្ហាផ្នែក Software ដែលអាចនាំឱ្យមានការប៉ះទង្គិចគ្នានេះបើតាមនិយតករទីផ្សាររបស់ប្រទេសបាននិយាយកាលពីថ្ងៃសុក្រ។
នៅក្នុងសេចក្តីថ្លៃងការណ៌របស់រដ្ឋបាលរដ្ឋសម្រាប់បទប្បញ្ញត្តិទីផ្សារ បានបញ្ជាក់ថា ក្រុមហ៊ុន Tesla នឹងប្រមូលរថយន្ត Model 3 ដែលផលិតក្នុងអំឡុងខែមករា ឆ្នាំ ២០១៩ ដល់ខែមីនា ឆ្នាំ ២០២២។ ហើយជាមួយគ្នានេះដែររថយន្តចំនួន ១,៨៥០ គ្រឿងត្រូវបាននាំចូល និង ១២,៨៣៤ គ្រឿងដែលផលិតនៅក្នុងប្រទេសចិន ៕