Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Kymco ដាក់លក់នូវម៉ូតូ KRV 180i DDS សម្រាប់ទីផ្សារហ្វីលីពីន តម្លៃខ្ទង់ ៣ ពាន់ដុល្លារ
    ព័ត៌មានថ្មីៗ

    Kymco ដាក់លក់នូវម៉ូតូ KRV 180i DDS សម្រាប់ទីផ្សារហ្វីលីពីន តម្លៃខ្ទង់ ៣ ពាន់ដុល្លារ

    April 29, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូតៃវ៉ាន់ Kymco បានប្រកាសចេញលក់នូវម៉ូតូ KRV 180i DDS ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងស្អាត ម៉ាស៊ីនខ្លាំង និងអ្វីកាន់តែពិសេសនោះគឺបំពាក់នូវគ្រឿងទំនើប។

    ពាណិជ្ជកម្ម

    ម៉ូតូ ​KRV 180i DDS បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ១៧៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Liquid-Cooled ផលិតកម្លាំង ១២,៥សេះ និងកម្លាំងរមួល ១៥,៦ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។ ហើយទម្ងន់របស់ម៉ូតូនេះ ១៤៣ គីឡូក្រាម និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៧,២ លីត្រទៀតផង។

    ដោយទ្បែកចំពោះរូបរាងម៉ូតូ Scooter នេះទទួលបានការរចនាទ្បើងបែបស្ព័រមើលទៅកាន់តែកាចដោយបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LCD អាចភ្ជាប់នឹងទូរស័ព្ទ, រន្ធសាកថ្មចល័តនៅក្នុងប្រអប់ដាក់ឥវ៉ាន់ខាងមុខ។ ខណៈដែលប្រអប់ផ្ទុកឥវ៉ានក្រោមអីអាចដាក់មួកសុវត្ថិភាពផងដែរ។

    សម្រាប់ម៉ូតូ Kymco KRV 180i DDS ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៣ ២៣៥ ដុល្លារសហរដ្ឋអាមេរិក នៅលើទីផ្សារហ្វីលីពីន៕

     

    Kymco
    Share. Facebook Telegram WhatsApp
    Previous ArticleTesla នឹងប្រមូលរថយន្ត Model 3 ចំនួនជិត ១៤ ម៉ឺនគ្រឿង ដោយសារតែបញ្ហា Software
    Next Article VinFast នឹងចេញលក់ម៉ូតូអគ្គិសនី ៥ ម៉ូឌែល សាកភ្លើងម្តងជិះបានចម្ងាយ ២០០ គ.ម នៅវៀតណាម

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.