អត្ថបទថ្មីៗ

Ford Ranger Wildtrak ជំនួយការដ៏ឆ្លាតវៃសម្រាប់អ្នកចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង

មនុស្សជាច្រើនតែងគិតថា​ រថយន្ត Pickup ជារថយន្តដែលប្រើសម្រាប់តែការដឹកទំនិញ លើកដាក់ឥវ៉ាន់តែប៉ុណ្ណោះ តែធាតុពិតទៅ រថយន្ត Pick​up អាចប្រើប្រាស់ក្នុងគោលបំណងច្រើនយ៉ាង ជាពិសេសសម្រាប់អ្នកដែលចង់សម្រាកពីការងារ បំបាត់ភាពស្មុគស្មាញ និងបរិយាកាសដ៏អាប់អួរនៅក្នុងទីក្រុង មកផ្លាស់ប្តូររសជាតិជីវិតជាមួយនឹងការរស់នៅជាមួយធម្មជាតិ ព្រៃព្រឹក្សាដោយការទៅបោះតង់ក្នុងព្រៃ ឬរមណីយដ្ឋានធម្មជាតិនានា។​ យ៉ាងណាមិញ ដើម្បីអោយដំណើរកម្សាន្តនេះប្រព្រឹត្តទៅបានរលូន ទាមទារអោយលោកអ្នកជ្រើសរើសជំនួយការដែលស័ក្តិសមមួយ។ ថ្ងៃនេះយើងសូមណែនាំនូវ រថយន្ត Pick​up មួយប្រភេទដែលកំពុងទទួលបានការពេញនិយម ពីសំណាក់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស នោះគឺរថយន្ត...

ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Visa នៅក្នុងប្រទេសកម្ពុជា បានស្តែងចេញតាមរយៈគម្រោង “ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងបង្កើនភាពអង់អាចដល់ស្ត្រី”

ថ្មីៗនេះ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ បានបញ្ចប់គម្រោងមួយចំនួនដោយជោគជ័យ។ ការណ៍នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្របេសកកម្មរបស់រាជរដ្ឋាភិបាលក្នុងដំណើរការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុ ក្នុងចំណោមស្ត្រី និងយុវជននៅទូទាំងប្រទេស។ ការបង្កើនភាពអង់អាចដល់ស្ត្រីតាមរយៈចំណេះដឹងផ្នែកហិរញ្ញវត្ថុ គម្រោងស្តីពី “ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ស្រ្តី និងស្ត្រីជាសហគ្រិន” ត្រូវបានសហការក្នុងភាពជាដៃគូ រវាងក្រសួងកិច្ចការនារី (MoWA) ធនាគារជាតិនៃកម្ពុជា (NBC) គាំទ្រដោយ ក្រុមហ៊ុន Visa ដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចក្នុងចំណោមស្ត្រីវ័យក្មេងនៅជនបទ សហគ្រិនជាស្ត្រី និងនិស្សិតទូទាំងប្រទេស អស់រយៈពេលជាងពីរឆ្នាំមកហើយ។...

កាដូរពិសេសសំរាប់ដៃគូដឹកជញ្ចូន foodpanda ២០២៣! foodpanda ចុះអនុសារណៈយោគយល់ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ម៉ូតូអគ្គីសនី VERYSWORDS

នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២៣ ក្រុមហ៊ុន ឌីលេវរីហេរ៉ូ ហៅកាត់ foodpanda បានធ្វេីការចុះហត្ថលេខលេីអនុស្សារណ:យោគយល់ជាដៃគូសហការផ្តល់ជូនម៉ូតូអគ្គីសនី ជូនដៃគូដឹកជញ្ជូន foodpanda លេីវិស័យដឹកជញ្ជូន ។ ក្នុងកម្មវិធីដ៏មានអត្ថន័យនេះ នាទីតាំងសាខាផ្ទាល់របស់ក្រុមហ៊ុន VERYSWORDS ហៅកាត់ Pople station រួមជាមួយចំណាប់អារម្មណ៍ របស់លោក Chun Man Jong...

សេដ្ឋកិច្ច

កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ ចំនួនជាង ៦៣មុឺនតោន និងស្រូវចំនួនជាង ៣លានតោន ក្នុងឆ្នាំ២០២២

យោងតាមរបាយការណ៌ពីសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២២ ប្រទេសកម្ពុជា តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ៥៩ប្រទេស ដែលក្នុងនោះ ប្រទេសចិន រួមទាំងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ២៨៨ ៨៣០តោន ឬស្មើនឹង ៤៥% ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណសរុបចំនួន ២២១ ៥០៤...

ខែវិច្ឆិកាកន្លងទៅនេះ ការនាំចេញរបស់ថៃធ្លាក់ចុះ ៦ភាគរយ

ក្រសួងពាណិជ្ជកម្មថៃបាននិយាយកាលពីថ្ងៃអង្គារថា ការនាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះក្នុងរយៈពេលពីរខែជាប់គ្នាក្នុងខែវិច្ឆិកា ហើយលើសពីការរំពឹងទុក ដោយសារតែការធ្លាក់ចុះជាសកល និងវិធានការបិទខ្ទប់របស់ប្រទេសចិន។ ការនាំចេញដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនរបស់ថៃបានធ្លាក់ចុះ ៦ភាគរយនៅក្នុងខែវិច្ឆិកាធៀបនឹងឆ្នាំមុន និងធៀបនឹងការព្យាករណ៍បានធ្លាក់ចុះ ៥,២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងការស្ទង់មតិរបស់ Reuters  ដែលបានកើតឡើងបន្ទាប់ពីការធ្លាក់ចុះ ៤,៤ ភាគរយនៅខែតុលា។ ក្រសួងក៏បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការនាំចេញផលិតផលកសិកម្ម និងកសិឧស្សាហកម្មបានធ្លាក់ចុះ ២ភាគរយនៅក្នុងខែវិច្ឆិកាធៀបនឹងឆ្នាំមុន ខណៈដែលការនាំចេញផលិតផលឧស្សាហកម្មបានធ្លាក់ចុះ ៥,១ ភាគរយ។ ក្នុងចំណោមទីផ្សារធំៗក្នុងខែវិច្ឆិកា ការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង ១,២ ភាគរយធៀបនឹងឆ្នាំមុន ខណៈដែលទីផ្សារទៅកាន់អាស៊ីបានធ្លាក់ចុះ ៩,៥...

ប្រទេសហ្វីលីពីនកាត់បន្ថយគោលដៅកំណើន GDP ឆ្នាំ២០២៣ ដោយសារហានិភ័យនៃសកម្មភាពជាសកល

ប្រទេសហ្វីលីពីនកាលពីថ្ងៃច័ន្ទបានបន្ទាបគោលដៅកំណើន GDP របស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ដោយគិតគូរពីការធ្លាក់ចុះដែលរំពឹងទុកនៅក្នុងសកម្មភាពពិភពលោក ប៉ុន្តែបានរក្សាគោលដៅពង្រីករបស់ខ្លួន សម្រាប់រយៈពេលជោគជ័យប្រាំឆ្នាំទៀត។​ គណៈកម្មាធិការ DBCC បានប្រកាសថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីអាគ្នេយ៍ឥឡូវនេះត្រូវបានគេរំពឹងថានឹងកើនឡើងពី ៦,០ ភាគរយដល់ ៧,០ ភាគរយនៅឆ្នាំក្រោយ ដែលជាកម្រិតទាបជាង បើធៀបនឹងគោលដៅផ្លូវការពីមុនគឺ ៦,៥ ភាគរយដល់ ៨,០ ភាគរយ។ លោក Benjamin Diokno រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុបាននិយាយថា "វាគឺជាការធ្លាក់ចុះជាសកលដែលប៉ះពាល់ដល់ការកែសម្រួល"។...

គំនិតអាជីវកម្ម

Binance ចាប់ដៃគូជាមួយក្រុមហ៊ុនរបស់មហាសេដ្ឋីថៃ ដើម្បីបង្កើតទីផ្សារទិញលក់ Crypto

Binance ដែលកន្លែងទិញ-លក់ រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកបានសហការជាមួយក្រុមហ៊ុន Sarath Ratanavadi's Gulf Energy Development ដើម្បីបង្កើតការទិញលក់លុយឌីជីថលនៅក្នុងប្រទេសអាសុីអាគ្នេយ៍។ ក្រុមហ៊ុន Gulf Energy បាននិយាយថា កិច្ចព្រមព្រៀងជាមួយ Binance គឺជាការឆ្លើយតបទៅនឹង "កំណើនយ៉ាងឆាប់រហ័ស" នៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលរបស់ប្រទេសថៃនាពេលអនាគត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនដែលបានដាក់ទៅផ្សារហ៊ុនទីក្រុងបាងកកកាលពីថ្ងៃចន្ទ។ Gulf Energy បាននិយាយថាក្រុមហ៊ុនទាំងពីរនឹងសិក្សាពីលទ្ធភាពនៃការបង្កើតទីផ្សារទិញលក់គ្រីបតូ និងអាជីវកម្មពាក់ព័ន្ធនៅក្នុងប្រទេសថៃ។ Binance...

វៀតណាម សម្លឹងរកមើលក្រុមហ៊ុនផលិតបច្ចេកវិទ្យា ចំនួន ៥០០ បន្ថែមទៀត

ប្រទេសវៀតណាមកំពុងរំពឹងថា នឹងមានក្រុមហ៊ុនផលិត ផលិតផលបច្ចេកវិទ្យា ចំនួន ៥០០ និងក្រុមហ៊ុនកសិកម្មចំនួន ២០០ ទៀតចូលមក ដោយប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា នៅត្រឹមឆ្នាំ ២០៣០។

អ្នកមានបំផុតលើលោក៖ ចង់ជោគជ័យ ដេកឲ្យបាន ៨ម៉ោងក្នុងមួយថ្ងៃ

មនុស្សជោគជ័យភាគច្រើននៅលើពិភពលោកនេះ មិនសូវជាមានពេលដេកប៉ុន្មាននោះទេ ហើយពួកគេតែងតែធ្វើការសម្រេចចិត្តរាប់ពាន់ក្នុងមួយថ្ងៃ ហើយគ្មានពេលសម្រាប់ខ្លួនឯងឡើយ។