Apple ទើបបញ្ចេញ MacBook Pro ស៊េរីថ្មី ខ្នាត ១៤ និង ១៦អ៊ិញ ដោយបំពាក់បន្ទះឈីបថ្មី M3។ ម៉ូឌែល ១៤អ៊ិញ មិនមាន Touch Bar នោះទេ និងមានគែមអេក្រង់ខ្លី និងប្រើប្រាស់ថ្ងាសឆកផងដែរ។ ក៏មានដែលពណ៌ថ្មី គឺ Space Black ដែលវាខ្មៅជាងពណ៌ប្រផេះ Space Gray ដូចមានកន្លងទៅ និងមិនសូវឆក់ស្នាមម្រាមដៃផងដែរ។
Apple និយាយថា MacBook Pro ១៦អ៊ិញ ប្រើឈីប M3 Pro មានថាមពលថ្មខ្លាំងអាច់ប្រើដល់ ២២ម៉ោង លើថ្មសុទ្ធ រីឯម៉ូឌែល ១៤អ៊ិញ មានថាមពលទាបជាងនេះ តែមិនមានបញ្ជាក់នោះទេ។ ចំណែករន្ធតំណភ្ជាប់ វាប្រើរន្ធចំនួន 3 Thunderbolt 4, រន្ធ HDMI, រន្ធ SD card reader និងរន្ធសាក MagSafe។
Macbook Pro ១៤អ៊ិញ ប្រើឈីប M3 ចាប់ផ្ដើមពីតម្លៃ ១៥៩៩ដុល្លារ ជាមួយជម្រើស 8GB និង 512 GB storage។ និងប្រើឈីប M3 Pro ចាប់ផ្ដើមពីតម្លៃ ១៩៩៩ដុល្លារ 18GB និង 512GB។ រីឯម៉ូឌែល ប្រើឈីប M3 Max មានតម្លៃចាប់ពី ៣១៩៩ដុល្លារ មាន 36GB និង 1TB storage។
ងាកមកម៉ូឌែលធំ Macbook Pro 16អ៊ិញ ប្រើឈីប M3 Pro ចាប់ផ្ដើមពីតម្លៃ ២៤៩៩ដុល្លារ មាន 18GB និង 512GB storage។ បើប្រើឈីប M3 Max មានតម្លៃ ៣៤៩៩ដុល្លារ មាន 36GB និង ៣៩៩៩ដុល្លារ សម្រាប់ម៉ូឌែល RAM 49GB។ ចំពោះថ្ងៃដាក់លក់ គឺថ្ងៃទី៧ ខែវិច្ឋិកា ខាងមុខនេះ៕