Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»ដូចពាក្យចចាមអារ៉ាមកន្លង iMac 24 បញ្ចេញជាផ្លូវការ ឈីប M3 មាន RAM និង Storage ធំជាងមុន
    បច្ចេកវិទ្យា

    ដូចពាក្យចចាមអារ៉ាមកន្លង iMac 24 បញ្ចេញជាផ្លូវការ ឈីប M3 មាន RAM និង Storage ធំជាងមុន

    November 1, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីខកខានអស់ ២ឆ្នាំ កាលពីថ្មីៗនេះ ព្រឹត្តិការណ៍ចុងឆ្នាំ “Scary fast” Apple បានបញ្ចេញ iMac ២៤អ៊ិញ ជំនាន់ថ្មី ដោយបំពាក់បន្ទះឈីបជំនាន់ថ្មី M3។

    ឈីបថ្មីនេះ មានកម្លាំងខ្លាំងជាង ឈីប M1 គុណនឹង២ ហើយលឿនជាង ២,៥ដង បើធៀបនឹង iMac ២៧អ៊ិញ ប្រើឈីប Intel ហើយវាលឿនជាង ៤ដង បើធៀបនឹង iMac ២១,៥អ៊ិញ ប្រើឈីប Intel ដូចគ្នា។

    ពាណិជ្ជកម្ម

    ឈីបថ្មីនេះ ក៏ធ្វើឱ្យ iMac ប្រើ RAM ធំជាងមុន គឺ version 8-core GPU មកជាមួយ RAM 8GB, 16GB, 24GB មានទំហំផ្ទុក 256GB, 512GB, 1TB SSD។ និងជម្រើស 10-core GPU ទទួលបានទំហំផ្ទុក 2TB និងមានជម្រើស 512GB ផងដែរ។

    iMac ២៤អ៊ិញ មានពណ៌សរុបចំនួន ៧ គឺពណ៌ចាស់ដូចម៉ូឌែលមុនគឺ ខៀវ បៃតង ផ្កាឈូក និង​ពណ៌​ប្រាក់ ចំណែក​ពណ៌ថ្មីមាន​បី​ទៀត គឺ​លឿង ទឹកក្រូច និង​ពណ៌​ស្វាយ។ ចំពោះតម្លៃដាក់លក់ គឺចាប់ផ្ដើមពី ១២៩៩ ឡើងទៅ និងដាក់លក់ផ្លូវការ នាថ្ងៃទី​ថ្ងៃទី៧ ខែវិច្ឆិកា។

    ចំពោះលក្ខណៈសម្បត្តិផ្សេងទៀត វាមានបំបាក់ Wi-Fi 6E, Bluetooth 5.3 មានអេក្រង់កម្រិត 4.5K Retina បំពាក់ Speaker 6គ្រាប់៕

    Apple imac
    Share. Facebook Telegram WhatsApp
    Previous Articleទើបចេញ MacBook Pro ១៤ ១៦អ៊ិញ ប្រើឈីបថ្មី M3 មិនមាន Touch Bar តម្លៃចាប់ពី ១៥៩៩ដុល្លារ
    Next Article Toyota Prius វិលត្រឡប់ចូលទឹកដីអង់គ្លេសវិញ បន្ទាប់ពីត្រូវខ្ទាតដោយសារឡាន SUV

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.