Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Toyota Prius វិលត្រឡប់ចូលទឹកដីអង់គ្លេសវិញ បន្ទាប់ពីត្រូវខ្ទាតដោយសារឡាន SUV
    យានយន្ត

    Toyota Prius វិលត្រឡប់ចូលទឹកដីអង់គ្លេសវិញ បន្ទាប់ពីត្រូវខ្ទាតដោយសារឡាន SUV

    November 1, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ពេលដែល Toyota បង្ហាញចេញរថយន្ត Prius ជំនាន់ទីប្រាំ គេឃើញមានប្រតិកម្មយ៉ាងខ្លាំងក្លាទាក់ទងនឹងសមត្ថភាព និងរូបរាងដ៏ទាន់សម័យរបស់វា។ អតិថិជននៅអង់គ្លេសមានការខកចិត្តខ្លាំង បន្ទាបពីដឹងថាពួកគេមិនអាចទិញរថយន្តនេះ ប៉ុន្តែពេលនេះសង្ឃឹមចាប់ផ្ដើមមានវិញហើយ។

    ពាណិជ្ជកម្ម

    រថយន្ត Prius នឹងមានដាក់លក់នៅអង់គ្លេស បន្ទាប់ពីបាត់មុខពីសែស្រឡាយរថយន្ត Toyota ក្នុងឆ្នាំ២០២៣នេះ។ ការសម្រេចចិត្តមិនលក់ Prius នៅអង់គ្លេស ត្រូវបាន Toyota លើកយករថយន្តតួខ្ពស់ SUV និង Crossover ថាជាដើមហេតុ។

    ពេលនេះដែរ ជាមួយតម្រូវការខ្លាំងក្លាលើរថយន្ត Hybrid អាចជាកត្តាបណ្ដាលឲ្យ Toyota ដាក់លក់ Prius នៅអង់គ្លេសជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ Autocar។ ត្បិតថាហេតុផលពិតប្រាកដមិនត្រូវបានបង្ហាញ ប៉ុន្តែរថយន្ត Prius ច្បាស់ជាពេញចិត្តអតិថិជនដែលចង់បានរថយន្តសន្សំសំចៃសាំង និងមានរូបរាងទាក់ទាញ។

    រថយន្ត Prius ថ្មី មានទាំងប្រភេទ Hybrid និងប្រភេទ PHEV សម្រាប់ម៉ូដែលសកលលោក។ យ៉ាងណាក្ដី នៅអឺរ៉ុបនឹងមានតែប្រភេទ PHEV ប៉ុណ្ណោះ ដោយវាប្រើម៉ាស៊ីន ២,០លីត្រ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ អាចផលិតកម្លាំងបានសរុប ២២០សេះ។ អាគុយទំហំ ១៣,៦kWh អាចបើកដោយប្រើអគ្គិសនីសុទ្ធបានដល់ចម្ងាយ ៨៥គ.ម ផងដែរ៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous Articleដូចពាក្យចចាមអារ៉ាមកន្លង iMac 24 បញ្ចេញជាផ្លូវការ ឈីប M3 មាន RAM និង Storage ធំជាងមុន
    Next Article Toyota Hilux កំពុងគ្រងតំណែងជាឡានលក់ដាច់ជាងគេប្រចាំអាស៊ីអាគ្នេយ៍

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.