Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Toyota Hilux កំពុងគ្រងតំណែងជាឡានលក់ដាច់ជាងគេប្រចាំអាស៊ីអាគ្នេយ៍
    យានយន្ត

    Toyota Hilux កំពុងគ្រងតំណែងជាឡានលក់ដាច់ជាងគេប្រចាំអាស៊ីអាគ្នេយ៍

    November 1, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ទិន្នន័យដែលចេញផ្សាយដោយ Focus2move បានបង្ហាញអំពីម៉ូដែលរថយន្តលក់ដាច់ជាងគេទាំង១០ នៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២៣នេះ ដោយក្នុងនោះ Toyota Hilux កំពុងគ្រងតំណែងជារថយន្តលក់ដាច់ជាងគេ។ ខាងក្រោមនេះគឺជារថយន្តលក់ដាច់ជាងគេទាំង១០ ៖

    ១. Toyota Hilux លក់បាន ១៥៤ ១០០២. Isuzu D-Max លក់បាន ១២៦ ១៩២គ្រឿង

    ពាណិជ្ជកម្ម

    ៣. Perodua Myvi លក់បាន ៨៦ ២៨១គ្រឿង

    ៤. Honda City លក់បាន ៨១ ១៦៨គ្រឿង៥. Honda HR-V លក់បាន ៧៣ ៥៤៧គ្រឿង

    ៦. Mitsubishi Xpander លក់បាន ៧១ ៩៥៩គ្រឿង

    ៧. Ford Ranger លក់បាន ៦៤ ១៨៧គ្រឿង

    ៨. Toyota Vios លក់បាន ៦២ ៩២៩គ្រឿង

    ៩. Toyota Avanza លក់បាន ៥៨ ៥៧៤គ្រឿង

    ១០. Perodua Bezza លក់បាន ៥១ ៧៣៥គ្រឿងទីផ្សារដែល Hilux និង D-Max អាចលក់ចេញបានច្រើនជាងគេគឺនៅប្រទេសថៃ ដែលជាទីផ្សាររថយន្តថ្មីធំលំដាប់ទីពីរបន្ទាប់ពីឥណ្ឌូណេស៊ី ហើយប្រទេសថៃក៏ជាប្រទេសដែលពេញនិយមប្រើប្រាស់ឡានភីកអាប់ច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ផងដែរ។ 

    សង្កេតឃើញថាក្នុងបញ្ជីរថយន្តលក់ដាច់ជាងគេទាំង១០ មិនមានរថយន្តរបស់ក្រុមហ៊ុនកូរ៉េមួយគ្រឿងឡើយ។ ម៉ាកកូរ៉េខាងត្បូង ដែលលក់ចេញបានច្រើនជាងគេគឺមានម៉ាក Hyundai និង Kia ដោយទីផ្សារធំរបស់ម៉ាកទាំងពីរគឺនៅវៀតណាម ប៉ុន្តែទំហំទីផ្សាររថយន្តវៀតណាមស្ថិតនៅលំដាប់ទីប្រាំប៉ុណ្ណោះ នៅពីក្រោយឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី និងហ្វីលីពីន៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous ArticleToyota Prius វិលត្រឡប់ចូលទឹកដីអង់គ្លេសវិញ បន្ទាប់ពីត្រូវខ្ទាតដោយសារឡាន SUV
    Next Article អាគុយឡាន Volkswagen ID.3 នៅសល់សុខភាព ៩៣% ក្រោយបើកបាន ១០ម៉ឺនគ.ម

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.