Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»អាគុយឡាន Volkswagen ID.3 នៅសល់សុខភាព ៩៣% ក្រោយបើកបាន ១០ម៉ឺនគ.ម
    យានយន្ត

    អាគុយឡាន Volkswagen ID.3 នៅសល់សុខភាព ៩៣% ក្រោយបើកបាន ១០ម៉ឺនគ.ម

    November 2, 20231 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] រថយន្តអគ្គិសនី Volkswagen ID.3 បានទទួលការសរសើរពីសមាគមន៍យានយន្តធំនៅអឺរ៉ុបឈ្មោះថា ADAC ក្រោយពីរថយន្តបានឆ្លងកាត់ការធ្វើតេស្តចម្ងាយ ១០ម៉ឺនគីឡូម៉ែត្រ ដែលជាការធ្វើតេស្តមានរយៈពេល ២ឆ្នាំកន្លះ។

    ពាណិជ្ជកម្ម

    វិស្វករនៅ ADAC បានប្រើប្រាស់រថយន្ត Volkswagen ID.3 ឲ្យវិលកង់បានចម្ងាយ ១០ម៉ឺនគ.ម និងបានរកឃើញថាអាគុយទំហំ ៧៧kWh របស់វា នៅមានសមត្ថភាពផ្ទុកថាមពលបាន ៩៣% ដោយមិនមានបង្ហាញភាពខុសប្រក្រតីអ្វីឡើយ។

    លទ្ធផលនេះគឺល្អប្រសើរខ្លាំង បើធៀបនឹងតួលេខលើសពី ៧០% ដែល Volkswagen បានធានា ដោយវាគឺជាផ្នែកនៃការធានាលើរថយន្តថ្មីរបស់ Volkswagen ក្នុងរង្វង់រយៈពេល៨ឆ្នាំ ឬ ១០ម៉ឺនម៉ាយនៃចម្ងាយបើកបរ។

    ADAC និយាយថាអ្នកធ្វើតេស្តរបស់ខ្លួន មិនបានការពារអាគុយ និងតែងតែសាកដល់ ១០០% នៅស្ថានីយសាកភ្លើងល្បឿនលឿន ដើម្បីឆាប់សម្រេចបានការវិលកង់បានចម្ងាយ ១០ម៉ឺនគីឡូម៉ែត្រ។ Volkswagen ណែនាំថាសាកភ្លើងលឿនត្រឹមតែ ៨០% បានហើយ ដើម្បីពន្យារអាយុកាលអាគុយ៕

    ប្រភព

    Share. Facebook Telegram WhatsApp
    Previous ArticleToyota Hilux កំពុងគ្រងតំណែងជាឡានលក់ដាច់ជាងគេប្រចាំអាស៊ីអាគ្នេយ៍
    Next Article មកស្គាល់ពីបន្ទះឈីប M3 ខ្នាត 3nm កំណែអាប់ឌែតធំទៅលើ GPU គឺមាន 40-core ទ្រ RAM ដល់ 128GB

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.