Apple ទើបញ្ចេញ ប្រព័ន្ធបន្ទះឈីបជំនាន់ថ្មី Apple Silicon M3, M3 Pro និង M3 Max មានខ្នាត 3nm។ ដោយទើបនឹងបំពាក់ដំណាលគ្នាទៅលើ MacBook Pro ១៤ និង ១៦អ៊ិញ រួមទាំង iMac ២៤អ៊ិញ។ ការអាប់ឌែតដ៏ធំទៅលើឈីបនេះ គឺផ្នែក GPU ដោយធ្វើឱ្យកាន់តែខ្លាំង និងដំណើរល្អចំពោះ កម្មវិធីកម្រិតខ្ពស់ និងហ្គេមធំៗ។
– ឈីប M3 មាន 8-core CPU និង 10-core GPU ដោយកម្រិតក្រាហ្វិច គឺ GPU មានកម្លាំងខ្លាំងជាងឈីប M1 ជំនាន់មុន 65% និង support RAM 24 GB។
– ឈីប M3 Pro មាន 12-core CPU និង 18-core GPU។ មានល្បឿនលឿនជាង ឈីបចាស់ M2 Pro ប្រមាណ 40% និង support RAM 36 GB។
– ឈីប M3 Max មាន CPU ដល់ទៅ 16-core និង GPU កប់ដល់ទៅ 40-core និងទ្រទ្រង់ RAM ដល់ទៅ 128 GB និងមានល្បឿន GPU ល្បឿនជាងឈីបចាស់ M1 Max ប្រមាណ 50%៕