យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways International នឹងបន្តសេវាកម្មពេញលេញលើផ្លូវអាកាសបរទេស ចំនួន ៣៦ ឡើងវិញ ទៅកាន់គោលដៅនៅទ្វីបអឺរ៉ុប អាស៊ី និងអូស្រ្តាលី ភាគច្រើននៅថ្ងៃទី ៣១ ខែតុលា។
សូមបញ្ជាក់ថា ការសម្រេចចិត្តបើកជើងហោះហើរទៅកាន់អន្តរជាតិវិញនេះ គឺដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការបើកប្រទេសឡើងវិញ ដល់ភ្ញៀវទេសចរ នៅថ្ងៃទី ១ ខែវិច្ឆិកា។
អនុប្រធានប្រតិបត្តិផ្នែកពាណិជ្ជកម្មរបស់ Thai Airways លោក Non Kalinta បានប្រកាសសេចក្តីសម្រេចនេះ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១ នេះតែម្តង។
លោកបាននិយាយថា ការបន្តសេវាកម្មអន្តរជាតិ គឺស្ថិតនៅក្នុងផែនការហោះហើររដូវរងាររបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២១ ដល់ ថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២២៕